នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៨៦នាក់(ស្រី២១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ពាក់ព័ន្ធករណី អនុវត្តទោសចប់(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online Scams) ។

ដោយឡែកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក៏បានធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ១២ នាក់(ស្រី០៣នាក់) ករណីលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams គ្មានលិខតឆ្លងដែន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ(ខេត្តក្រចេះ)ជនជាតិវៀតណាម ទាំង១២នាក់ខាងលើ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសៀមរាប ។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, រថភ្លើង និង អក្សរ​ដែល​និយាយថា '30 NIIអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, វ៉ាលិស, រថភ្លើង, មនុស្សច្រើន និង អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *