ភ្នំពេញ ៖ ប្រទេសបារាំង នឹង បន្តជំរុញឱ្យវិនិយោគិន បារាំង មកនៅ កម្ពុជាបន្ថែម ទៀត ខណៈ បច្ចុប្បន្ន ក្រុម ហ៊ុនបារាំង ប្រមាណ ២០០ កំពុង ធ្វើ អាជីវកម្ម នៅកម្ពុជា ទៅលើ វិស័យ សំខាន់ៗ ដូច ជាវិស័យ ដឹកជញ្ជូន, ថាមពល, ហិរញ្ញវត្ថុ, សុខាភិបាល និង វិស័យ ចម្បង មួយចំនួនទៀត ។
ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រី ប្រតិភូ អមរដ្ឋ មន្ត្រី ក្រសួង អឺរ៉ុប និង ការបរទេស ទទួល បន្ទុកពាណិជ្ជកម្ម បរទេស និង ការ ទាក់ទាញ វិនិយោគ បានថ្លែង ក្នុងសន្និ សីទ សារ ព័ត៌មាន កាលសប្តាហ៍ មុនថា ក្រុមហ៊ុន បារាំង បាន ដើរតួនាទី យ៉ាង សំខាន់ បាន ចូល រួម អភិវឌ្ឍន៍ សេដ្ឋកិច្ច នៅ កម្ពុជាដែល ក្រុមហ៊ុន បារាំង ទាំង នោះ វិនិយោគ លើ វិស័យ ចម្បងៗ ដូច ជា វិស័យ ដឹក ជញ្ជូន (ព្រលានយន្តហោះ), ថាមពល, ហិរញ្ញវត្ថុ, សុខាភិបាល, ទេសចរណ៍ ,សណ្ឋាគារ , និង វិស័យសំណង់ ។
ឯកឧត្តម បាន បញ្ជាក់ ថា ដើម្បីពង្រឹង ទំនាក់ ទំនង របស់ប្រទេស ទាំងពីរ គឺ ឯកឧត្តម អេម៉ានុយ អែល ម៉ាក្រុង ប្រធានា ធិបតី នៃ សាធារណរដ្ឋបារាំង និង សម្តេច ធិបតី ហ៊ុ ន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានចង់ ឃើ ញនូវ កា រពង្រឹងការវិនិ យោគរបស់ បារំា ងនៅ កម្ពុជា បន្ថែម ទៀត ជាពិសេស ទៅលើគម្រោងជាក់លាក់មួយចំនួន ដូចជា គម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
ក្នុងអំឡុង ពេល ដំណើរ ទស្សនកិច្ច នៅកម្ពុ ជា ឯកឧត្តម នី កូ ឡា ហ្វ័រ រីស្យេ បាន ជួបពិ ភាក្សា ជាមួយ មន្រ្តី ជាន់ខ្ពស់ កម្ពុជា និងក្រុ ម ហ៊ុន ធំៗជា ច្រើន ដើម្បី ផ្លាស់ប្តូរ យោប ល់ លើគម្រោងសេដ្ឋ កិច្ចជាក់ស្តែង ក្នុងគោលបំណង ពង្រឹង ភាព ជាដៃ គូរវាង ប្រទេសបារាំងនិងកម្ពុជាព្រមទាំង ពង្រីកវត្ត មាន របស់ សហគ្រាសបារាំង នៅកម្ពុជា។
ទិន្នន័យ ពីអ គ្គនាយ កដ្ឋាន គយ និង រដ្ឋាករ (GDCE) បាន បញ្ជាក់ថា ពាណិជ្ជកម្ម ទ្វេភា គី រវាងកម្ពុជា និង បារាំងបាន ឈាន ដល់ ៣២ ២ , ៨៣ លាន ដុល្លារអាមេរិក នៅក្នុង ឆ មាសទី ១ ឆ្នាំ២០២៦ កើន ឡើ ង១២, ៩ % បើ ប្រៀបធៀបទៅនឹងរយៈ ពេលដូចគ្នាក្នុង ឆ្នាំ ២០២៥។
ក្នុងនោះកម្ពុជាបាន នាំចេញ ទៅ បារាំងក្នុង ទំហំទឹក ប្រាក់សរុប ចំនួន ២៥៩,១១ លានដុល្លារអាមេរិក កើន ឡើង ១៣,៥ % ខណៈដែលកម្ពុជា នាំ ចូលមកវិញ មាន ចំនួន ៦៣, ៧២ លាន ដុល្លារ អាមេរិក កើន ឡើង១០ ,៥% ។ ប្រទេសបារាំង គឺ ជាដៃ គូ ពាណិជ្ជកម្មធំទី១៦ របស់កម្ពុ ជា





