ចិន៖ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់ដំណើរទស្សនកិច្ច ការងាររយៈពេល៣ថ្ងៃរបស់សម្តេចនៅលើទឹកដីចិន។
សម្តេចនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកម្ពុជាវិញហើយ។
សូមជម្រាបថា សម្ដេចធិបតី បានអញ្ជើញចូលរួម ថ្លែង សុន្ទរកថា ក្នុងពិធីបើកសន្និសីទ បញ្ញាសិប្បនិម្មិត ពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «ភាព ជាដៃគូក្នុង ក្របខ័ណ្ឌ បញ្ញាសិប្បនិម្មិត ដើម្បី អនាគតកាន់ តែ ត្រចះត្រចង់» នៅ ទីក្រុង សៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចធិបតី ក៏បាន ជួបសម្តែង ការគួរសម ចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន និង ជួបពិភាក្សា ទ្វេភាគី ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន។
ក្នុងដំណើរទស្សនកិច្ចការងារ រយៈពេលបីថ្ងៃនៅប្រទេសចិននេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្តី ក៏បាន ទទួលជួបពិភាក្សា ការងារ ជាមួយ បណ្ដាក្រុមហ៊ុន យក្សចិន ធំៗចំនួន ១២ ក្រុមហ៊ុន ដើម្បីទាក់ទាញមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។ ខណៈក្នុងជំនួបនីមួយៗបណ្ដាក្រុមយន្តយក្សរបស់ចិន សុទ្ធតែ បង្ហាញចំណាប់អាម្មឬណ៍ចង់មកបណ្ដាក់ទុនវិនិយោគ និងពង្រីកការ វិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ។



