ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal បានបន្តសរសេរ ប្រវត្តិសាស្ត្រថ្មី មួយ ទៀត ក្នុង អាជីព ដ៏ ភ្លឺស្វាង របស់ខ្លួន បន្ទាប់ពីជួយក្រុមជម្រើសជាតិអេស្ប៉ាញយកឈ្នះអាហ្សង់ទីន ១-០ ក្នុងវគ្គ ផ្តាច់ ព្រ័ត្រ បាល់ ទាត់ពិភពលោក FIFA World Cup ដើម្បីក្លាយជា កីឡាករ វ័យ ក្មេង បំផុត ដែល ឈ្នះទាំង ពាន រង្វាន់អឺរ៉ុប និងពិភពលោក។
Yamal ធ្លាប់ជួយអេស្ប៉ាញលើកពាន Euro 2024 ក្នុងវ័យត្រឹម ១៧ ឆ្នាំ ហើយការឈ្នះ World Cup លើកនេះ នៅអាយុ ១៩ ឆ្នាំ បានធ្វើឱ្យរូបគេបង្កើតកំណត់ត្រាថ្មីមួយ ដែល មិន មាន កីឡាករ រូបណា អាចសម្រេច បាន នៅ វ័យក្មេងបែបនេះ ក្នុង ប្រវត្តិសាស្ត្រ បាល់ ទាត់ ជម្រើស ជាតិ។
ទោះបីមានអាយុទើបតែ ១៩ ឆ្នាំក៏ដោយ Yamal បានក្លាយជាតួអង្គ សំខាន់ ក្នុង ការ ដឹក នាំ ជំនាន់ ថ្មី របស់ ក្រុម ជម្រើសជាតិអេស្ប៉ាញ ក៏ដូចជាក្លិបរបស់ខ្លួន ដោយបង្ហាញសមត្ថភាព លេចធ្លោ នៅក្នុង ការ ប្រកួតធំៗ។
ទេពកោសល្យរបស់ Yamal បានធ្វើឱ្យអ្នកជំនាញ និងអ្នកគាំទ្របាល់ទាត់ជាច្រើន ចាប់ផ្តើមប្រៀបធៀបរូបគេជាមួយនឹងកំពូលកីឡាករល្បីៗក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈអនាគតរបស់តារាវ័យក្មេងរូបនេះ ត្រូវបានគេរំពឹងថានឹងបន្តភ្លឺស្វាងទាំងនៅកម្រិតក្លិប និងក្រុមជម្រើសជាតិ៕




