ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្រោយ កម្ពុជា-ចិន បានបញ្ចប់កិច្ចប្រជុំ នៃ «យុទ្ធសាស្ត្រ២+២» ជាមួយគ្នាកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ ប្រទេសទាំងពីរក៏បានឯកភាពគ្នា បង្កើនកម្រិតរៀបចំកិច្ចប្រជុំនៃ «យុទ្ធសាស្ត្រ ៣+៣» ជាមួយគ្នានៅឆ្នាំក្រោយ ដោយបន្ថែមក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួង សន្តិសុខ សាធារណៈចិន។
សម្ដេច ធិបតីបានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង មក កាន់ ប្រទេស កម្ពុជា កាលពីឆ្នាំមុនបានផ្ដល់ទិសដៅជាក់លាក់ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង ប្រទេស ទាំង ពីរ ដូច្នេះកិច្ចប្រជុំក្នុងទម្រង់នេះ គឺជាវិធានការមួយ ក្នុងចំណោមវិធានការដ៏ទៃទៀត ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការឱ្យឈានទៅមុខ។
សម្ដេចធិបតីបានបញ្ជាក់ថា៖«នៅឆ្នាំក្រោយយើងគ្រោងនឹងពង្រីកទៅជាយន្តការ ៣ បូក ៣ ដោយប ន្ថែមការចូលរួមពីក្រសួងមហាផ្ទៃរបស់កម្ពុជា និងក្រសួងសន្ដិសុខ សាធារណៈ របស់ ប្រទេស ចិន ។ ទាំងនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ការទូត វិស័យជាតិ និង សន្ដិសុខរបស់ប្រទេសទាំងពីរ»។
សម្ដេច នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា យន្តការទាំងនេះ នឹង បង្កើន ការយក ចិ ត្ត ទុ កដា ក់ លើ វិស័យ ដែល ជា អាទិភាព។ សម្ដេចបន្តថា៖«មិនមានអ្វីទាស់ខុស ក្នុងការសង្គត់ធ្ងន់ លើ ការ យក ចិត្ត ទុក ដាក់ ចំពោះវិ ស័យទាំងនេះទេ។ នេះគឺជាចំណុចវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ កម្ពុជា ក៏ មាន យន្ត ការ ទាំងនេះជាមួយប្រទេសឡាវ វៀតណាម និងប្រទេសដទៃទៀតផងដែរ។
សូមជម្រាបថា តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្ពុជា និង សាធារណៈ រដ្ឋ ប្រជា មានិតចិន បានឯកភាពគ្នាថា យន្តការ «២+២» នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុង ការ ធ្វើ ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្រប សម្រួល គោល នយោបាយ និងរួមគ្នាឆ្លើយតប ចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានឡើង ទាំងក្នុង ប្រទេស រៀង ៗ ខ្លួន ទាំងក្នុងតំបន់និងសកលលោក។
យោងតាម លទ្ធផលនៃកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងឯកឧត្តម ឧប នាយក រដ្ឋ មន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯក ឧត្តម ឧប នាយក រដ្ឋ មន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋម ន្រ្តី ការ បរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃ ទី ២២ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួង មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បី ឆ្លើយ តប នឹង ការ កើន ឡើង នៃ កិច្ច សហ ប្រតិបត្តិការទ្វេភាគីនិងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។
តាមរយៈ សន្ទនាជាយុទ្ធសាស្ត្រ ២+២ នេះ ភាគីទាំងពីរ បាន សង្កត់ ធ្ងន់ លើ សារៈ សំខាន់ ការ ផ្លាស់ ប្តូរ ទស្សន កិច្ច កម្រិតខ្ពស់ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្រប សម្រួល ក្នុង ចំណោម ក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ៕
