ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈ អភិបាល ខេត្ត បន្ទាយ មានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងក្រុមការងារខេត្ត មក ពី តាមក្រុងស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោត ជ្រើសរើសតូបលក់ដូរ សម្រាប់ បង ប្អូន អាជីវករដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន ពីសំណាក់យោធាថៃ រំលោភ មក លើ អធិប តេយ្យ ភាព របស់កម្ពុជា ខណៈ ផ្ទះសំបែងរបស់ពួកគាត់ត្រូវបានភាគីថៃគ្រប់គ្រងទាំងកម្រោល មិន ទាន់ អាច វិលត្រលប់ទៅលំនៅឋានបាន។
ដោយមានការគិតគូរខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃកម្ពុជា តាម រយៈ ក្រុម ការងារដែលមានឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាន និង ជា អគ្គ លេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុម ការងារ រាជ រដ្ឋាភិបាល ចុះ មូល ដ្ឋាន ខេត្ត បន្ទាយ មានជ័យ ឯកឧត្ដម អ៊ុ រាត្រី អភិបាល ខេត្ត ជាពិសេស ឯកឧត្ដម កែ គឹមយ៉ាន ឧត្តម ក្រុម ប្រឹក្សា ព្រះមហាក្សត្រ និងលោកជំទាវ បានផ្តល់ដីចំនួន ៤០០ហិកតា ជូនរាជរដ្ឋាភិបាល សម្រាប់ រៀបចំ សាង សង់ ជម្រក សមរម្យ សម្រា ប់ បង ប្អូន ភៀសសឹ កដែល មិន ទាន់ អាច វិល ត្រឡប់ ទៅលំ នៅឋា នវិញបានតាមរយៈអាជ្ញាធរដោយបានផ្ដល់ ដី និងផ្ទះ ជូនដល់ពួក គាត់ រស់ នៅ ប្រកប រប នៅ ក្នុងភូមិរង់ចាំ ស្ថិតនៅ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជាមួយ គ្នា នោះដែរសម្រាប់បងប្អូនអាជីវករ ភៀសសឹក រាជរដ្ឋាភិបាលកម្ពុជា បា ន រៀប ចំ ឱ្យ មាន ផ្សារ សម្រាប់លក់ដូរទំនិញផងដែរ ក្រោយមានការរៀបចំរួច រាល់ អាជ្ញាធរខេត្តបន្ទាយមានជ័យ បាន រៀបចំពិធីចាប់ឆ្នោត ដើម្បីឱ្យបងប្អូនអាជីវករជនភៀសសឹកទាំងអស់ទទួលបានតូបលក់ដូរ សមរម្យ សម្រាប់លក់ដូរប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃក្នុងពេលភៀសសឹកផងដែរ។
ក្នុង នោះដែរចំពោះបងប្អូនអាជីវករដែលបានដាក់ពាក្យស្នើសុំ អាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋាន បាន ធ្វើការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ មុនឈានដល់ការបោះឆ្នោត ដែល ដំណាក់ កាលទី១ មានចំនួនជាង៣០០តូប ជំហាន បន្ទាប់ អាជ្ញាធរ និង រៀប ចំ ការ ចាប់ ឆ្នោត ចំពោះ បងប្អូន អាជីវករ ដែល នៅសល់បន្តទៀត។
ក្នុងនោះអាជ្ញាធរខេត្តបន្ទាយមានជ័យ បានសំណូមពរទៅដល់បងប្អូនអាជីវករ នៅពេ ល ផ្សារ ចាប់ ផ្តើម ដំណើរ កា រលក់ដូរហើយនោះ សូមចូលរួមធ្វើការ ថែរក្សា នូវ បរិស្ថាន អនាម័យ ទាំង អស់ គ្នា ឲ្យ ល្អ ប្រសើរ ដើម្បី សោភ័ណភាព ទន្ទឹមគ្នានោះដែរក្រុម ការងារបាន បែង ចែក ទៅ តាម ប្រភេទ នៃ ការ លក់ ដូរ ដោយ ឡែកពីគ្នា ដូចជា ឥវ៉ាន់ ចាប់ហួយ សម្លៀកបំពាក់មួយឡែក លក់ម្ហូបអាហារ គ្រឿង សមុទ្រ ត្រី សាច់មួយឡែកផងដែរ៕
