នៅប្រទេសថៃ មានការបាញ់ប្រហារក្នុងសាលារៀនទៀតហើយ ដោយលើកនេះ កើតឡើងក្នុងខេត្តNonthaburi ខណៈព័ត៌មានបឋមបានឲ្យដឹងថា តួលេខមនុស្សស្លាប់បានកើនដល់ ៤នាក់ហើយ ខណៈ៣០នាក់ទៀត រងរបួស។
យោងតាម Thai Press ហេតុការណ៍កើតឡើងនាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ នៅឯសាលារៀន Depsirin Nonthaburi ស្ថិតក្នុងស្រុក Bang Kruai។
មិនមានការបញ្ជាក់ឡើយថាតើ មូលហេតុនៃការវាយប្រហារនេះ បណ្តាលមកពីអ្វី ប៉ុន្តែគេដឹងថា ខ្មាន់កាំភ្លើងគឺជាអនីតិជន ជាសិស្សិក្នុងសាលានេះផ្ទាល់ ហើយក្រោយបាញ់រះ រូបគេត្រូវប្រទះឃើញស្លាប់ ក្នុងថ្នាក់រៀន។
តាមរយៈរូបភាព ដែលចែកចាយលើបណ្តាញសង្គម គេឃើញថា ទាំងគ្រូនិងសិស្ស បានភ័យឆោឡោ ព្រោះតែការបាញ់ប្រហារ ហើយក៏មានការជម្លៀសមនុស្សចេញជាប្រញាប់ផងដែរ។
បច្ចុប្បន្ន ប៉ូលិសថៃ កំពុងបើកការស៊ើបអង្កេតជាបន្ត លើករណីនេះ៕




