សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានឆ្លៀតពេល ជួប សំណេះ សំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ ពី តម្រូវការ ជាក់ ស្តែង របស់ ប្រជាពលរដ្ឋក្នុងសហគមន៍។
អមជាមួយវីដេអូ សំណេះសំណាល ដែលសម្ដេច បានបង្ហោះ លើ បណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន លើកឡើងផងដែរថា ការ ចូល រួម យោបល់ របស់ សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវ រៀបចំ នៅ ពេល ខាង មុខ គឺ ដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ចំគោលដៅ ដែល សហគមន៍ ចង់បាន។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងទៀតថា ក្រៅពី ការរៀបចំ កែលម្អ ហេដ្ឋា រចនា សម្ព័ន្ធ រមណីយដ្ឋាន ទេទឹក ពុះ ឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈ ការ បណ្តុះ បណ្តាល នូវ ជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់ ក៏ នឹង ត្រូវ ផ្តល់ ជូន ផងដែរ ក្នុងគោលដៅពង្រឹង និងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បី ត្រៀម ទទួល អ្នក ទេសចរនាពេលខាងមុខ។
និយាយ អោយខ្លី និងសាមញ្ញ គឺ “បង្រៀន សហគមន៍ អោយ ចេះរក ស៊ី” ក្នុងវិស័យទេសចរណ៍ ដែលនឹងជួយពង្រឹងភាពជាម្ចាស់របស់សហគមន៍ ក៏ដូច ជា អនុញ្ញាត អោយ ពួក គាត់អាច ទាញ យកផលប្រយោជន៍ជាអតិបរមាពីការអភិវឌ្ឍន៍នៅហ្នឹងកន្លែង៕
