សហគមន៍អឺរ៉ុប បានបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញប្រព័ន្ធសម្របសម្រួល កិច្ចសហប្រតិបត្តិការ និង ប្រព័ន្ធទំនាក់ទំនងផ្លូវទឹកដ៏ទំនើប ដល់កងទ័ពជើងទឹកកម្ពុជា ខណៈវគ្គបណ្តុះបណ្តាលនេះបានធ្វើឲ្យកងទ័ពជើងទឹកកម្ពុជាកាន់តែមានជំនាញបន្ថែមទៀតក្នុងការពង្រឹងសន្តិសុខផ្លូវទឹក។
សូមបញ្ជាក់ថាIORIS គឺជាប្រព័ន្ធសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងប្រព័ន្ធទំនាក់ទំនងផ្លូវទឹកដ៏ទំនើប ហើយត្រូវបានអភិវឌ្ឍក្រោម គម្រោងកសាងសមត្ថភាពផ្នែកសមុទ្រដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីកែលម្អសុវត្ថិភាព សន្តិសុខ និងការយល់ដឹងអំពីដែនសមុទ្រ ដែលហៅកាត់ថាEU CRIMARIO។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការទំនាក់ទំនង និង សម្របសម្រួលលម្ហសមុទ្រលើប្រព័ន្ធ IORIS នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ បានលើកឡើងថា ក្នុងបរិបទដែលបច្ចេកវិទ្យាថ្មីៗនៅលើពិភពលោក កំពុងមានការរីកចម្រើន ឥតឈប់ឈរ ប្រទេសកម្ពុជាយើងកំពុងប្រែក្លាយខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការអនុវត្តគោលនយោ បាយសេដ្ឋកិច្ចឌីជីថល ការជំរុញការអប់រំបែបបច្ចេកវិទ្យា តាមរយៈការប្រើប្រាស់សញ្ញាសិប្បនិមិត្តAI ប្រព័ន្ធ ឌីជីថល និងបច្ចេកវិទ្យាបៃតង ដែលតម្រូវឲ្យមនុស្សម្នាក់ៗត្រូវបង្កើនជំនាញថ្មីៗជាប្រចាំ ដើម្បីដើរឲ្យទាន់ សម័យកាល និងចូលរួមជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។
ឯកឧត្តមបានបន្តថា ដើម្បីគាំទ្រដល់ការអនុវត្តនូវភារកិច្ចស្នូលរបស់កងទ័ពជើងទឹក និងស្របតាម ផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ដោយអនុវត្តទៅតាមផែនការ និងទទួលបានការអនុ ញ្ញាតពីក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងទឹកយើងនឹងទទួលយកនូវការប្រើប្រាស់សាកល្បងប្រ ព័ន្ធ IORISរបស់សហគមន៍អឺរ៉ុប ដែលបានចុះហត្ថលេខានាពេលនេះ។
ឧត្តមនាវីឯកទៀ សុខា ក៏បានគូសបញ្ជាក់ផងដែរថា IORIS គឺជាPlatform មួយដែលមានសុត្ថិភាព នឹងអព្យាក្រឹត្យ ដែលអាចជួយសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងស្ថាប័នពាក់ព័ន្ធកណ្តាលមួយសម្រាប់ការទំនាក់ទំនងចែករំលែកព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការ និងឆ្លើយតបបានទាន់ពេលវេលា នៅពេលដែលមានហេតុការណ៍ផ្សេងៗកើតឡើងជាដើមនោះ៕
