ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តពង្រីកបេសកកម្មសប្បុរសធម៌ ដើម្បីចូលរួមជួយកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍប្រទេសជាតិ ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នាឆ្នាំ២០៥០។
ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ។
យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិ និងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន គឺនាំអោយមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ស្របពេលជាមួយគ្នានេះ លោកជំទាវ ហង់ លីណា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំបូរ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលជានិច្ចកាល តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺជាដរាប។ ការស្តែងឡើងតាមរយៈសកម្មភាពដ៏សកម្មរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះផ្ទាល់ដល់មូលដ្ឋានបែបនេះ គឺជាទ្រព្យសម្បត្តិមហាសាល និងជាមនុញ្ញផលដ៏ថ្លៃថ្លាបំផុត ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។
ឯកឧត្តម លេង ផាលី បានមានប្រសាសន៍បញ្ជាក់ថា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នឹងចុះបំពេញបេសកកម្មមនុស្សធម៌ ដើម្បីពិនិត្យ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មឡើយ។
យុទ្ធនាការមនុស្សធម៌នេះ នឹងប្រព្រឹត្តទៅនៅវិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញ និងអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងក្រុងច្បារមន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ មេត្តាជ្រាបជាព័ត៌មាន
