ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រះរាជាណាចក្រកម្ពុជា និងឧត្តម Syed Yousaf Raza Gilani ប្រធានស្ថាបនិកសន្និសីទប្រធានសភាអន្តរសភា និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាទូទៅក្រោមមូលបទ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ពង្រឹងច្បាប់អន្តរជាតិ និងដំណោះស្រាយជម្លោះដោយសន្តិវិធី” នៅរសៀលថ្ងទី២៧ ខែសីហា ឆ្នាំ២០២៦។
កិច្ចពិភាក្សាបានប្រព្រឹត្តទៅយ៉ាងផុសផុល គណៈប្រតិភូថ្នាក់ដឹកនាំនៃបណ្តាស្ថាប័នីតិប្បញ្ញត្តិដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាបានបង្ហាញនៅយោបល់ផ្សេងៗជុំវិញមូលបទ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ពង្រឹងច្បាប់អន្តរជាតិ និងដំណោះស្រាយជម្លោះដោយសន្តិវិធី”។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងកិច្ចពិភាក្សាទូទៅដែលដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ គឹបណ្តានៃមឹដឹកនស្ថាប័ននីតិប្បញ្ញត្តិដែលបានចូលរួម គឺបានវាយតម្លៃខ្ពស់និងបានកោតសរសើរចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជាដែលបានរៀបចំសន្និសីទប្រធានសភា នៃអន្តរេសភាលើកទី២។ ហើយចំណុចនៃការវាយតម្លៃជាស្នូលនៃការលើកឡើងរបស់ប្រធានស្ថាប័ននីតិប្បញ្ញត្តិដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាបានគាំទ្រយ៉ាងពេញទំហឹង និងពេញចិត្តចំពោះមូលបទដែលកម្ពុជាបានដាក់នៅមូលបទ“សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ពង្រឹងច្បាប់អន្តរជាតិ និងដំណោះស្រាយជម្លោះដោយសន្តិវិធី” ពោលគឺប្រធានបទនេះពិតជាត្រូវទៅនឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះដែលពិភពលោកកំពុងតែជួបនៅបញ្ហាប្រឈមនានា ជាពិសេស គឺបញ្ហានៃការមិនគោរពច្បាប់អន្តរជាតិ និងការដោះស្រាយដោយមិនឈរលើស្មារតីដោយសន្តិវិធី។
អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា ៖ អង្គពិភាក្សាទាំងមូលបានសម្តែងនៅការគាំទ្រនិងបំផុសនៅគំនិតបន្ថែមទៀតដោយបណ្តាស្ថាប័ននីតិប្បញ្ញត្តិដែលបានចូលរួមត្រូវរួមសាមគ្គីគ្នាក្នុងការលើកជាទឡ្ហីករណ៍ដើម្បីជម្រុញអោយបណ្តារាជរដ្ឋាភិបាលទាំងឡាយនៅលើពិភពលោកនាំគ្នាត្រឡប់មករកច្បាប់អន្តរជាតិវិញ និងការដោះស្រាយដោយសន្តិវិធី ដែលជាជំហរមួយដើម្បីធានានៅស្ថេរភាពរបស់ពិភពលោក។ នៅក្នុងនោះដែរក៏មានការពិភាក្សាទៅលើសេចក្តីព្រាងទីក្រុងភ្នំពេញដែលនឹងអនុម័តនៅថ្ងទី២៨ ខែសីហា ឆ្នាំ២០២៦។
ទាក់ទងការគោរពតម្លៃភាព សាមគ្គីភាព និងបូរណភាពទឹកដី ឯកឧត្តម អ៊ុច បូររិទ្ធ ដែលជាប្រធានអង្គប្រជុំបនាសង្កត់ធ្ងន់ថា សន្តិភាពយហូរអង្វែង គឺតម្រូវឲ្យថ្នាក់ដឹកនាំនៃបណ្តាស្ថាប័ននីតិប្បញ្ញត្តិចូលរួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីមួយៗ ដើម្បីធានាបាននៅសន្តិភាព ស្ថេរភាព គឺមានតែការសាមគ្គី ភាព ការគោរពនៅបូរណភាពទឹកដី នមិងអធិបតេយ្យភាពរបស់រដ្ឋនិមួយៗទើបអាចឲ្យតំបន់ ក៏ដូចជាពិភពលោកទាំងមូលអាចរក្សាបាននៅសន្តិភាពដ៏យូរអង្វែងបាន។
ឯកឧត្តម ជា ធីរិទ្ធ បានបន្តទៀតថា ថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញត្តិបានកោតសរសើរពីនយោបាយឈ្នះឈ្នះដែលបានដាក់ចេញកាលពីឆ្នាំ១៩៩៦ ហើយសម្រេចបានជោគជ័យនៅថ្ងទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
គណប្រតិភបានកោតសរសើរពីនយោបាយឈ្នះឈ្នះដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន និងបានប្រែក្លាយខ្លួនទៅជាប្រទេសដែលមានសន្តិភាពតាមរយះនយោបាយឈ្នះឈ្នះ។ ហើយការកោតសរសើរបន្ថែមទៀត គឺសន្តិភាពសម្រាប់ប្រទេសកម្ពជារយៈពេលជិតឆ្នាំកន្លងមកនេះ។ហើយអង្គពិភាក្សាបានផ្តល់តម្លៃខ្ពស់ចំពោះនយោបាយឈ្នះឈ្នះ និងការថែរក្សានៅសន្តិភាពដែលកម្ពជាមានមកដល់ពេបច្ចប្បន្ននេះ៕
