ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្នុង បាឋកថាជាស៊េរី នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦នេះថា «វេទិកានេះដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និង បទ ពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីបំពេញបន្ថែមជាមួយថាមពល និង នវានុវត្តន៍ របស់ ថ្នាក់ ដឹកនាំជំនាន់ក្រោយ ដែលជាកម្លាំងបន្តវេនដឹកនាំពង្រឹងវិបុលភាព និងធានា អនាគត ប្រទេស ជាតិ»។
នេះជាការថ្លែងក្នុងបាឋកថាជាស៊េរី “កេរដំណែលរស់៖ គុណតម្លៃ ៧មករា” ក្រោមប្រធានបទ “វេទិកា បើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ” នៅសាលប្រជុំ នៃវិមាន ៧ មករា។
ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តមបានគូសបញ្ជាក់ថាបទពិសោធ និង ពុទ្ធិ របស់ ថ្នាក់ ដឹក នាំជាចាស់ទុំ គឺជា «មេរៀន» ដែលគ្មានសាលា អាចបង្រៀនបានពេញលេញនោះទេ លុះ ត្រា តែ យើង ទទួលបានឱកាស ដើម្បីស្តាប់ និងរៀន សូត្រផ្ទាល់ពី «សាក្សីរស់» នៃប្រវត្តិសាស្ត្រ។ ការចែករំលែកនូវបទពិសោធជាក់ស្តែងនេះ ពិសេសមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រង ការដឹកនាំ និង ការ ដោះ ស្រាយបញ្ហា បានផ្តល់ឱកាសដល់ថ្នាលយុវជនបក្សជំនាន់ក្រោយ បានដឹងឮ និង សន្ទនា ដោយ ផ្ទាល់ ពាក់ព័ន្ធនឹងដំណើរប្រវត្តិសាស្រ្តរបស់កម្ពុជា។
ឯកឧត្តមបានបន្ថែមថា វេទិកានេះជាការបណ្តុះមនសិការ និងការដឹងគុណ ក៏ជា យន្តការ សម្រាប់ ដាស់ តឿន ស្មារតីយុវជនជំនាន់ក្រោយឱ្យបានយល់ច្បាស់អំពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំ ក្នុង បុព្វ ហេតុ គណបក្ស ជាតិ និងប្រជាជន ព្រមទាំងជាការចូលរួមពង្រឹងទស្សនៈឯកភាពបក្ស តាមរ យៈ ការ ផ្សារ ភ្ជាប់អន្តរជំនាន់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ ដើម្បីពង្រឹង ការ យល់ ដឹង ការចែករំលែក និងសាមគ្គីភាពអន្តរជំនាន់ សម្រាប់ការសិក្សា ស្រាវជ្រាវ បណ្តុះបណ្តាល បំផុស គំនិត និងផ្ទេរ បន្តទៅអ្នកបន្តវេនជំនាន់ក្រោយតទៅមុខរបស់គណបក្ស៕
