សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន
បានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត ព្រមទាំងសហការីដែលបានអញ្ជើញមកកាន់វិមានសាមគ្គីភាព សម្ដេចពិតជារីករាយក្នុងការពិភាក្សាការងារជាមួយនឹងឯកឧត្តមនៅពេលនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តម ព្រមទាំងសហការីបានជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ឯកឧត្តមបានលើកឡើងពីកិច្ច
សហប្រតិបត្តិការដែលសហភាពអឺរ៉ុបបានចូលរួមចំណែកជួយដល់កម្ពុជា ដូចជាការដោះមីនជាដើម។សម្ដេចតេជោ និងឯកអគ្គរដ្ឋទួលសហភាពអឺរ៉ុបក៏បានជជែកផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់ ក៏ដូចជាបញ្ហាពិភពលោកមួយចំនួនផងដែរ។
ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារនាពេលបន្តបន្ទាប់ទៀត
