ប្រជាពលរដ្ឋខ្មែរម្នាក់ទៀតហើយ ដែលបានបាត់បង់ជីវិតដោយសារគ្រាប់បែកចង្កោម ដែល ជា សំណល់ សង្រ្គាម របស់ទាហានសៀមឈ្លានពាន ខណៈជនរងគ្រោះបានទៅកាប់ឈឺធ្វើអុស កាល ពី ថ្ងៃ ទី ២៨ ខែឧសភា ឆ្នាំ ២០២៦។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។

ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយស៊ីម៉ាក់ បាន សរសេរ លើ បណ្តាញ សង្គមហ្វេសបុកថា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ មាន ករណី ប្រជាពលរ ដ្ឋបាត់បង់ជីវិតដោយសារគ្រោះថ្នាក់កាប់ឈើធ្វើអុសដុត ប៉ះ គ្រាប់ បែក ចង្កោម ផ្ទុះ ស្លាប់ នៅ ហ្នឹង កន្លែង ភ្លាម ៗតែម្តង។ ឯកឧត្តមបានបញ្ជាក់ថា គ្រាប់បែក ចង្កោម នេះ ជា ប្រភេទ គ្រាប់ បែក ចង្កោម M46 ជាសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមសៀមឈ្លានពាន។ អគ្គនាយកស៊ីម៉ាករូបនេះបានបញ្ជាក់ឲ្យដឹងផងដែរថា តំបន់ភូមិនេះ បានរងផល ប៉ះពាល់ ដោយ សារ គ្រាប់ បែក ចង្កោម សង្គ្រាមទាំងពីរលើក ដែល បង្ក ឡើង ដោយ ទាហាន សៀម កាល ពី ឆ្នាំ ២០២៥ កន្លង ទៅ ។

អាចជារូបភាពនៃ ដើមឈើ
យ៉ាងណាក៏ដោយ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ផងដែរថា ពេលនេះកម្លាំង ជំនាញ អង្គភាព CMAC បាន បោស សម្អាត ធានា សុវត្ថិភាព នៅ តំបន់ តាម លំនៅដ្ឋាន របស់ ប្រជាព លរដ្ឋ ក្នុង ភូមិ នេះ ទាំង ស្រុង និង បានហ៊ុមព័ទ្ធ ដាក់ស្លាកសញ្ញាតំបន់ព្រៃខាងក្រោយភូមិនេះ និង តំបន់ កសិកម្ម មួយ ចំនួន ជា អាទិភាព បន្ត ផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តម ហេង រតនា ក៏ បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដោយ សារ គ្រាប់ បែក ចង្កោម សៀម ឈ្លាន ពាន ដែល ជា ទង្វើ ប្រឆាំង អនុ សញ្ញា ហាម ប្រាម ការ ប្រើ ប្រាស់ គ្រាប់ បែក ចង្កោមនេះផងដែរ។

សូមបញ្ជាក់ថា កាលពីកន្លងទៅមានប្រជាពលរដ្ឋ និងកុមារកម្ពុជាបានរងគ្រោះថ្នាក់ដល់ជីវិត របួស និង ពិការ ជាបន្តបន្ទាប់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែល សល់ ពី សង្រ្គាម ឈ្លាន ពាន របស់ សៀម ជាពិសេសគ្រាប់បែកចង្កោមតែម្តង ដោយទាហានសៀម បាន បាញ់ ស្រោច យ៉ាង កំរោល និង មិនរើសគោលដៅចូលដែនអធិបតេយ្យកម្ពុជាជាង១៣ម៉ឺនគ្រាប់ ហើយ បើ គិត ជា កូន គ្រាប់ វិញ ប្រហែល៦លានទៅ៧លានគ្រាប់ឯណោះ៕

មិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ ដើមឈើអាចជារូបភាពនៃ ស្មៅអាចជារូបភាពនៃ ដើមឈើអាចជារូបភាពនៃ ដើមឈើអាចជារូបភាពនៃ សត្វរញី និង មន្ទីរពេទ្យ

Leave a Reply

Your email address will not be published. Required fields are marked *