ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមហើយ ដោយមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប ព្រមទាំងមានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា “ប្រព័ន្ធជ្រើសរើសមន្រ្តី នៃនិយាមនីតិវិធីប្រតិបត្តិថ្មី ត្រូវធានាថាទាំងអស់គ្នាមានភាពស្មើគ្នា ទៅលើការប្រកួតប្រជែង ដោយពុំមាននណាម្នាក់ បានដឹងវិញ្ញាសាមុននោះទេ។ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង។ ប្រសិនជាមានគ្រូតាក់តែងវិញ្ញាសាណាម្នាក់ ធ្វើឱ្យបាត់បង់នូវអនាមិកភាពរបស់គាត់ ក្នុងនាមជាគណៈកម្មការរៀបចំការប្រឡងប្រជែង សម្រេចកែសម្រួលសមាសភាពតែម្តង។ ទាំងអស់នេះ គឺធានាតែមួយគត់ ដើម្បីឱ្យប្អូនៗបេក្ខជន ប្រឹងប្រែងដោយស្មើគ្នា និងអាចបញ្ចេញសមត្ថភាពរៀងៗខ្លួន។”

សូមជម្រាបថា វិញ្ញាសាជំនាញបច្ចេកទេស ដែលបេក្ខជនទាំង ១,២៤៨នាក់ ប្រឡងប្រជែងនាពេលនេះ ត្រូវប្រើប្រាស់ថេរៈវេលា ២ម៉ោង ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី៕May be an image of one or more people and textMay be an image of one or more people, suit and weddingMay be an image of one or more peopleMay be an image of one or more people and people studyingMay be an image of one or more peopleMay be an image of one or more people, hospital and text

Leave a Reply

Your email address will not be published. Required fields are marked *