ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមន្ទីរពេទ្យ Soonchunhyang University Hospital (SUH) នៅមន្ទីរពេទ្យ Soonchunhyang ក្នុងទីក្រុងសេអ៊ូល ។

ការអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងធានាថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសកូរ៉េ អាចទទួលបានសេវាថែទាំសុខភាពដ៏ល្អ ក្នុងតម្លៃសមរម្យក្នុងប្រទេសកូរ៉េ និងជាយន្តការមួយសម្រាប់ស្ថាប័នទាំងពីរ បន្តសហការធ្វើការរួមគ្នា ក្នុងនាមជាអ្នកជិតខាង និងជាដៃគូដ៏ជិតស្និត ក្នុងបេសកកម្មមនុស្សធម៌ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសកូរ៉េនេះ ។

ក្នុងពិធីចុះ MOU កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត Suh You-Sung នាយកមន្ទីរពេទ្យ Soonchunhyang បានថ្លែងថា មន្ទីរពេទ្យ Soonchunhyang បានចាប់ផ្តើមបេសកកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០២ ដោយ ក្នុងរយៈពេល ២៤ឆ្នាំកន្លងទៅនេះ ដោយមន្ទីរពេទ្យបានចូលរួមចំណែកយ៉ាងច្រើ នក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងប្រទេសកម្ពុជា រួមមានការកសាងមន្ទីរពេទ្យ ការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បណ្តុះបណ្តាលក្រុមគ្រូពេទ្យកម្ពុជា និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាដើម ។

លោកបន្តថា មន្ទីរពេទ្យនេះ នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជួយដល់ប្រទេសកម្ពុជា លើវិស័យសុខាភិបាល ពិសេសការបណ្តុះធនធានមនុស្ស ដើម្បីជាទុនដ៏រឹងមាំក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល នៅក្នុងប្រទេសកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ ចំពោះក្រុមគ្រួសារមន្ទីរ Soonchunhyang ដែលជានិច្ចជាកាល តែងតែចូលរួមជាមួយស្ថានទូត ក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ទាំងនៅប្រទេសកម្ពុជា និងកូរ៉េ ដូចជាឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ជូនដល់ជនភៀសសឹក មណ្ឌលកុមារកំព្រា និងមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា និងផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ជូនប្រជាជនខ្មែរនៅកម្ពុជា ក៏ដូចជាតាមតំបន់នានា ក្នុងប្រទេសកូរ៉េ ជាដើម ។

ជាមួយនេះ ឯកឧត្តមបង្ហាញការជឿជាក់ថា តាមរយៈការចុះ MOU នេះ ស្ថាប័នទាំងពីរនឹងអាចបង្កើនកិច្ចសហការ កាន់តែជិតស្និតបន្ថែមទៀត លើគម្រោងមនុស្សធម៌ផ្សេងទៀត នាពេលខាងមុខ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស ៕អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មន្ទីរពេទ្យ, ប​ន្ទប់ផ្សាយព័ត៌មាន និង អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ ការសិក្សា និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្សកំពុងសិក្សា និង មន្ទីរពេទ្យអាចជារូបភាពនៃ ប​ន្ទប់ផ្សាយព័ត៌មាន និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ប​ន្ទប់ផ្សាយព័ត៌មាន និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ប​ន្ទប់ផ្សាយព័ត៌មាន និង អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *