លោកប្រធានាធិបតី Vladimir Putin បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កាលពីថ្ងៃពុធ១៧មិថុនាសប្ដាហ៍នេះ ខណៈរុស្ស៊ីកំពុងស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងផ្សេងទៀតជាមួយប្រជាជាតិនៃប្លុកក្នុងតំបន់។ ជំនួបនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជួបជាមួយបណ្ដាមេដឹកនាំ G7 នៅប្រទេសបារាំង។លោក Zelenskyy បាននិយាយកាលពីថ្ងៃពុធថា ពួកលោកបានឯកភាពគ្នាលើការពង្រឹងបន្ថែមនៃការការពារដែនអាកាសរបស់អ៊ុយក្រែន និងវិធានការថ្មីៗប្រឆាំងទីក្រុងមូស្គូ។

កិច្ចប្រជុំរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ១៧-១៨មិថុនាសប្ដាហ៍នេះ ដែលកំពុងត្រូវបានធ្វើឡើងនៅទីក្រុងកាហ្សាន(Kazan) ប្រទេសរុស្ស៊ី ត្រូវបានកំណត់ដើម្បីពិចារណាលើវិធីពង្រីក “ភាពជាដៃគូយុទ្ធសាស្ត្រ” របស់រុស្ស៊ីជាមួយប្រជាជាតិអាស៊ាន ដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម នេះបើយោងតាមទីប្រឹក្សាកិច្ចការបរទេសរបស់វិមានក្រឹមឡាំង លោក យូរី យូសាកូវ។

លោកថា ប្លុកក្នុងតំបន់នេះបានរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូជា “ដៃគូសន្ទនា” និងបានចូលរួមជាមួយមន្ត្រីរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ។ កិច្ចប្រជុំកំពូលនៅទីក្រុងកាហ្សាន នៅលើទន្លេវ៉ុលហ្គា (Volga River) គឺជាខួបលើកទី៣៥ នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន។
ក្នុងសារមួយផ្ញើជូនអ្នកចូលរួមក្នុងវេទិកាធុរកិច្ចមួយដែលបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល លោក Putin បាននិយាយថា លោកមានទំនុកចិត្តថា វានឹង «បង្កើតឱកាសថ្មីៗសម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក ខណៈក៏ពង្រឹងការសន្ទនាដោយផ្ទាល់រវាងសហគមន៍ធុរកិច្ចរបស់ពួកលោកងផងដែរ។

លោកបានសង្កត់ធ្ងន់ថា អ្នកចូលរួមត្រូវបានកំណត់ឱ្យគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដ៏យុត្តិធម៌ និងប្រជាធិបតេយ្យដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕អាចជារូបភាពនៃ ប​ន្ទប់ផ្សាយព័ត៌មានអាចជារូបភាពនៃ អក្សរ​ដែល​និយាយថា 'POCcиR-ACEAH POCCИR-ACEAH POCCИR ACEAH KA3AH6:2026 2026 KA3aHb 35 RUSSIA KAZ 35 RUSSIA CUSSIAASAN RUSSIA-ASEAN ASEAN KAZAN2025 POCOH-ACEAH 2020 POCCИR ACEAH A3AHb202 35 OCCИR occиR-ACEAH - ACEAH MCN KA3AH2020 A3AHb 2020 35 POCCИR- POCCИB-ACEAH ACEAH KA3AHb POCOMR-ACEAY POCCИR ACEAH KA3AHb 35 ASEAN RUSSIA KAZAN KAZAN2026 2026 SIA-TLAN 12026 35 35 5 35 10អាចជារូបភាពនៃ ជើងតម្កល់ និង អក្សរ​ដែល​និយាយថា '35 SSIA-ASEAN SIA-A SSIA 2anos MOLC COOPERATION AZAN.2026 AZAN 2026

អាចជារូបភាពនៃ ជើងតម្កល់ និង អក្សរ​ដែល​និយាយថា 'మ A-ASE ASE SOF OF COOPERA 7AN AN20 2 20

Leave a Reply

Your email address will not be published. Required fields are marked *

You missed