បន្ទាប់ពីបានដឹងព័ត៌មានអំពីស្ថានភាពគ្រួសារប្តី-ប្រពន្ធកម្សត់ទុរគត ដែល ប្រពន្ធ មាន ជំងឺ មហា រីក គ្រាប់ ឈាម ធ្ងន់ ធ្ងរ ចង់ឱ្យប្តីបោះបង់ចោល ឬបញ្ចប់ជីវិត ដើម្បីកុំឱ្យនាំទុក្ខដល់គ្រួសារនោះ, នៅថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាក បាទ ក្រហម កម្ពុជា បានឧបត្ថម្ភអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បី លើក ទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងការតស៊ូក្នុងជីវិតរបស់គ្រួសារយុវជន គង់ ឡង់ឌី អាយុ ២៣ឆ្នាំ និងភរិយាឈ្មោះ ឃួន សារី អាយុ ២៤ឆ្នាំ មានកូនតូចអាយុ ៥ខែ ដែលប្រកប មុខ របរ រត់ ម៉ូតូ លក់ សម្ភារៈក្មេងលេងនៅតាមបណ្តាខេត្តនានា ដែលគ្រួសារនេះ មាន ស្រុក កំណើត នៅ ភូមិ ធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងជំនួបសំណេះសំណាលនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា, លោកជំទាវ ម៉ែន នារី សោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយ សេចក្តី អាណិត អាសូរ ជា ពន់ ពេក ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា ជូនដល់ចៅៗទាំងពីរនាក់ប្តីប្រពន្ធ ជាពិសេស លើក ទឹក ចិត្ត សូម បន្ត ខិត ខំ តស៊ូ ជម្នះ រាល់ ការ លំបាក ដើម្បី អនាគតបន្តទៅមុខទៀត ព្រោះថាដំណើរ ជីវិត របស់ មនុស្ស យើង ម្នាក់ ៗ តែង តែ ជួប ប្រទះ នូវ ការលំបាកខុសៗគ្នា។ ជាមួយគ្នានេះ សូមខិតខំថែទាំសុខភាព អនុវត្តតាម វេជ្ជ បញ្ជា គ្រូ ពេទ្យ ត្រូវទទួលទានអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ និងត្រូវជៀស វាង ដាច់ ខាត ការ ដាក់ អាហារ ក្តៅ ៗ នៅក្នុងថ ង់ប្លាស្ទិក ក៏ដូចជាអាហារដែលមានផ្ទុកសារធាតុគីមីជាដើម។
យុវជន គង់ ឡង់ឌី និងភរិយា ឃួន សារី បានលើកដៃប្រណម្យថ្លែងអំណរគុណ និង សម្តែង នូវ ការ ដឹង គុណ យ៉ាង ជ្រាលជ្រៅបំផុតចំពោះអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត ដើម្បីបន្តព្យាបាលជំងឺ និងប្រកបរបរ ចិញ្ចឹម ជីវិត តទៅ មុខ ទៀត។
ជាមួយគ្នានេះ ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមអភិបាលគ្រងរក្សា សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានសុខភាពល្អបរិបូរណ៍ មាំមួន ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ត្រជុំ និង ផ្តល់ ភាព កក់ក្តៅ សម្រាប់ប្រជាជនកម្ពុជាជារៀងដរាបតទៅ៕






