ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង ឱ្យដឹង តាម រយៈ សន្និសីទ សារព័ត៌មាន នៅ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលដែល មាន សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្ត្រី មានគោលន យោបាយច្បាស់ លាស់ ក្នុងការជួយស្តាឡើ ង វិញនូវ ជីវភាពរបស់ ប្រជាពលរដ្ឋភៀសសឹក។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំង ពលរដ្ឋភៀស សឹកដែល មិន ទាន់ អាចវិលត្រឡប់ទៅវិញបាននៅឡើយ សុទ្ធតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពី សំណាក់រាជរដ្ឋាភិ បាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ។
ឯកឧត្តម ប៉ែន បូណាបន្តថា ក្រៅពីជនភៀសសឹក រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ កម្ពុជា ក៏ ផ្តោតការ យកចិត្តទុក ដាក់យ៉ាងខ្លាំងលើក្រុមគ្រួសារវីរយុទ្ធជនពលី។ ជាក់ស្តែងកន្លងទៅ លោកជំទាវ បណ្ឌិតពេជចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែអញ្ជើញ ប្រគល់ផ្ទះថ្មីជូនគ្រួសារ យុទ្ធជនពលីជាបន្តបន្ទាប់ដោយ ភ្ជាប់ជាមួយនូវអំណោយជាថវិកា សម្ភារៈ ប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដើម្បី ជួយ សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
បន្ថែមពីលើនេះ និងជាការតបស្នង ចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជន សម្តេចធិបតី នាយក រដ្ឋ មន្ត្រី បានដាក់ចេញគោលនយោបាយ និងយន្តការជា ច្រើន ដើម្បី ជួយ គាំពារ ដល់ ក្រុម គ្រួសារ របស់យុទ្ធជន ពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការ ផ្តល់ អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំ ឥណទា នសារជា ថ្មី និងការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំង មាន ការ គិតគូរ រហូត ដល់ ការ បង្កើត ជា មូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។
ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរ មូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល យកចិត្ត ទុកដាក់ មើល ការខុសត្រូវ និង ដោះស្រាយបញ្ហាប្រឈមនានា ដែលពួកគេជួបប្រទះសំដៅជួយសម្រួល និងរក្សាលំ នឹង ជីវភាព របស់ ពួក គេ។ ចំណែកពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ ត្រូវបាន រាជរដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈ សមរម្យដើម្បី ស្នាក់ នៅ បណ្តោះ អាសន្ន នៅ «ភូមិរង់ចាំ» ទម្រាំ បញ្ហា ព្រំដែនត្រូវបាន ដោះស្រាយ រួច រាល់ ដែលអនុញ្ញាតឱ្យពួកគេ អាចវិល ត្រឡប់ទៅ កាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាន។
អំឡុងពេលស្នាក់នៅបណ្តោះអាសន្ន បងប្អូនពលរដ្ឋភៀសសឹក បានទទួលការយកចិត្តទុកដាក់ មើល ថែទាំងពីសំណាក់រាជរដ្ឋាភិបាលនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ រួមទាំង មហាជន និង សប្បុរស ជនគ្រប់ទិសទី ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាង សមរភូមិមុខ និង សមរភូមិ ក្រោយ ដោយ គ្មានពលរដ្ឋណា ម្នាក់ ត្រូវ បានបោះបង់ ឱ្យនៅឯកាឡើយ ទោះជាក្នុង កាលៈទេសៈ ណាក៏ដោយ។ នេះជាភាពកក់ក្តៅ ដែល ប្រជាពលរដ្ឋភៀសសឹកទទួលបានពីរាជរដ្ឋាភិបាល អាជ្ញាធរ និងជនរួមជាតិគ្រប់ទិសទី។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគ្រប់គ្រង និង ដោះស្រាយ ផល ប៉ះពាល់ ចំពោះ ប្រជា ពលរដ្ឋ ភៀសសឹកដែលមិនទាន់អា ចត្រឡប់ ទៅលំ នៅឋាន វិញ បាន យោងតាមរបាយការណ៍ចុងក្រោយរបស់ ក្រសួងម ហាផ្ទៃក្នុង ចំណោមពលរដ្ឋភៀស សឹក ជាង ៦៤ម៉ឺននាក់ មានពលរដ្ឋប្រមាណ ៦២ម៉ឺននាក់បានវិលត្រឡប់ទៅផ្ទះសម្បែងវិញហើយ ដោយ ឡែកនៅសល់ពលរដ្ឋជាង ២ម៉ឺន ២ពាន់នាក់ ទៀតពុំទាន់អាច ត្រឡប់ទៅ វិញ បាននៅឡើយ ដោយ សារមានការរារាំងពីសំណាក់កងកម្លាំងថៃ តាមរយៈការដាក់ទូរកុងតឺន័រ និង បន្លាលួស ដើម្បី បិទផ្លូវ ជាដើម៕




