(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានផ្តល់អនុសាសន៍៤ចំណុច ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យមានគុណភាព ប្រសិទ្ធភាព សមធម៌ និងនវានុវត្តន៍ ស្របតាមតម្រូវការនៃការអភិវឌ្ឍសង្គម...
ilovenewscambodia
(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ។ លោកស្រីបានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ...
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ រោងចក្រនៅកម្ពុជាបានកើនឡើងចំនួន ៨៤៥រោងចក្រ និងបានបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋ ដែលបង្ហាញពីបរិយាកាសវិនិយោគដ៏រឹងមាំ និងភាពទាក់ទាញរបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ថា ក្នុងរយៈពេល...
(ឧត្ដរមានជ័យ)៖ ទីភ្នាក់ងារ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសអាហារូបករណ៍ ទៅផ្សព្វផ្សាយជូនបងប្អូន អតីតពលករ យុវជន និងប្រជាជនមូលដ្ឋាន នៅខេត្តឧត្ដរមានជ័យ។ លោក ស៊ុន មេសា...
នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មានករណីអំពើឃាតកម្មដ៏រន្ធត់ និងសោកសង្រេងមួយ បានកើតឡើងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីគ្រួសារជនសង្ស័យ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ហើយជនសង្ស័យបានធ្វើសកម្មភាពគំរាមកំហែង និងបានបំផ្ទុះគ្រាប់បែកដាក់កម្លាំងសមត្ថកិច្ច...
(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីសមិទ្ធផលធំៗ និងជាគុណតម្លៃនៃការរួមចំណែករបស់កម្ពុជា ក្នុងអាណត្តិជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ លោកបន្តថា កម្ពុជាបានទទួលតួនាទីជាប្រធានប្តូរវេន ACCSM ក្នុងដំណាក់កាលអន្តរកាលដ៏សំខាន់ គឺការបញ្ចប់ផែនការការងារឆ្នាំ២០២១-២០២៥ ព្រមទាំងការរៀបចំទិសដៅថ្មីសម្រាប់ឆ្នាំ២០២៦-២០៣០ ស្របពេលអាស៊ានចាប់ផ្តើមអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។...
សៀមរាប៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត Zudan Arif Fakrulloh ប្រធានទីភ្នាក់ងារជាតិមុខងារសាធារណៈជាតិ...
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូក៣ លើកទី៨ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចែករំលែកនូវទស្សនៈមួយចំនួនតម្រង់ទិសតួនាទី នៃនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ ដោយក្នុងនោះសម្ដេច បានបញ្ជាក់ថា...
អភិបាលរាជធានីភ្នំពេញស្នើឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារ ដោយការទម្លាក់គ្រាប់ពីសំណាក់កងទ័ពថៃ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដោយការទម្លាក់គ្រាប់ពីសំណាក់កងទ័ពថៃ ឈ្លានពានមកលើទឹកដីកម្ពុជាក្នុងអំឡុង ឆ្នាំ២០២៥កន្លងទៅ។ ការស្នើនេះបានធ្វើឡើងនាជំនួបសម្តែងការគួរសមជាមួយលោក ផ្លាវីយ៉ូ...
សមត្ថកិច្ចកំពុងតែតាមដានស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប ក្រុមឧក្រិដ្ឋជន Online Scams ដែលបាននឹងកំពុងអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃឲ្យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលសមត្ថកិច្ចបានបង្ក្រាបទីតាំងធំៗជាច្រើនកន្លែង និងអំពាវនាវឲ្យប្រជាពលរដ្ឋកុំចាញ់បោកកលារអូសទាញនិងមានការប្រុងប្រយ័ត្ន។ ទាកទងករណីក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អូសទាញពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃឲ្យធ្វើសកម្មភាពល្មើសច្បាប់ ត្រូវបានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបញ្ជាក់ថា...
