October 1, 2026

ilovenewscambodia

  សមាជិកថ្មីជិត៣០០០នាក់នៃគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅ ត្រូវបានប្រកាសបញ្ចូល ដែលមកពីមូលដ្ឋានសង្កាត់ទាំង៥ សមាជិក សមាជិការ គណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី ចំនួនជិត៣០០០នាក់ មកពីសង្កាត់ទាំង៥ ត្រូវបានប្រកាសបញ្ចូលជាសមាជិក នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ។ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង...
  ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឱ្យពិព័រណ៍នេះមានទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឱ្យបានកាន់តែជ្រៅជ្រះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ។...
ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពិនិត្យទៅលើវឌ្ឍន ភាព នៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ប្រតិបត្តិការបង្ក្រាបបទល្មើស online...
ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ គឺជាខួប ១ ឆ្នាំគត់ បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់យោធាថៃ ដែលបានបន្សល់ទុកនូវស្លាកស្នាមដ៏ឈឺចាប់ និងការបាត់បង់លំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរជាច្រើន។ ក្នុងឱកាសនេះ ពលរដ្ឋដែលរងគ្រោះបានបង្ហាញពីជំហរដ៏រឹងមាំ និងការជឿជាក់យ៉ាងពេញទំហឹងលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ និងការការពារអធិបតេយ្យជាតិ។ការចងចាំប្រវត្តិសាស្ត្រ និងស្មារតីសាមគ្គីជាតិពលរដ្ឋភៀសសឹកមកពីខេត្តបន្ទាយមានជ័យ...
    (កំពង់ចាម)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារក្នុងស្រុកចំនួន ៣ ៧៨០កន្លែង ពីសហគ្រាស...
    តាមរយៈ សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋសិង្ហបូរី ដែលបានចាត់បញ្ជូននាយទាហានប្តូនវេនចំនួនពីររូបគឺ វរសេនីយ៍ត្រី Lim...
    ភ្នំពេញ៖ ជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធចបច្ចេកវិទ្យា (Online Scams) ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងបានចេញដីកាតាមចាប់ខ្លួនជនជាតិចិនម្នាក់ដែលបានរត់គេចខ្លួន។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនជាតិថៃទាំង ២០នាក់ ត្រូវបានចោទប្រកាន់ពីបទ...
(វ៉ាស៊ីនតោន)៖ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិកម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចសន្ទនានេះត្រូវបានធ្វើឡើងនៅមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក ដោយមានការទទួលស្វាគមន៍ពីលោកស្រី Lori D....
    ក្រុមអតីតពលករខ្មែរដែលវិលត្រឡប់មកវិញ បាននិយាយឱ្យដឹងថា បានបង្ហាញក្ដីរីករាយក្រោយ ទទួលបានការងារនៅក្នុងស្រុកដែលទទួលបានប្រាក់ខែល្អ ទៀងទាត់ ជាពិសេស មានឱកាសអាចរស់នៅសុខសាន្តជួបជុំគ្រួសារ ទទួលបានប្រាក់ចំណូលសមរម្យ និងលុបបំបាត់ការលំបាកនៃការធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ជួបសម្ភាសន៍ជាមួយក្រុមអតីតពលករ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដុងឌូ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺបន្តតវ៉ាទង្វើបំពានច្បាប់របស់កងទ័ពថៃឈូសឆាយដីធ្វើផ្លូវចូលជ្រៅមកលើដីកម្ពុជាក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យ ដឹងថា នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាព ឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ...