ទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា ប្រទេសអាល្លឺម៉ង់បានកត់ត្រាចំនួនអ្នកស្លាប់ទាក់ទងនឹងកំដៅ ១៦.៣០០ករណី ក្នុងអំឡុងពេលមានរលកកម្ដៅរដូវក្តៅដ៏ធ្ងន់ធ្ងររបស់តំបន់អឺរ៉ុប។ បណ្ដាប្រទេស នៅទូទាំងទ្វីបអឺរ៉ុប បានកត់ត្រាចំនួនអ្នកស្លាប់លើសពី ៣០.០០០នាក់ ក្នុងអំឡុងពេលមានរលកកម្ដៅជាប់ៗគ្នា និងគ្រោះរាំងស្ងួត ដែលអ្នកវិទ្យាសាស្ត្រ បានចាត់ទុកថា មានពាក់ព័ន្ធជាមួយបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស។...
ilovenewscambodia
កម្ពុជា-ចិនរៀបចំវេទិកាសន្ទនា រវាងរដ្ឋនិងវិស័យឯកជនលើកទី២ ដើម្បីពង្រឹង និងជំរុញកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ ទំនង សេដ្ឋកិច្ច កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន ដើម្បីពង្រីក វិសាលភាពវិនិយោគ និង ទាក់ទាញវិនិយោគថ្មីៗមកបណ្តាក់ទុនបន្ថែម។...
ភ្នំពេញ-ស៊ីដនី ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយទីក្រុង ៧ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សា...
រដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបានចូលរួមថ្លែងសន្ទរកថាគន្លឹះបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដល់សេដ្ឋកិច្ច និងសង្គមរបស់យើង ជាពិសេសវិស័យវិស័យកសិកម្ម...
អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញអំពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ដល់តំណាងក្រុមហ៊ុន សហគ្រាសចិន លើការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១...
ប្រទេសកម្ពុជាត្រូវបានគាំទ្រឱ្យធ្វើជាអនុប្រធាននៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច សម្រាប់អាណត្តិខែកញ្ញា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៩ នៅក្នុងកិច្ចប្រជុំឯកអគ្គរាជ/រដ្ឋទូតនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ ។ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអ.ស.ប. បានថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្តមកលើប្រទេសកម្ពុជា និងសម្តែងការកោតសរសើរចំពោះប្រទេសនេប៉ាល់ ចំពោះការដឹកនាំនិងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញផលប្រយោជន៍និងអាទិភាពរបស់ក្រុមប្រទេស...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ បានលើកឡើងពីគំនិតចង់ប្ដូរឈ្មោះច្រកសមុទ្រ Hormuz ទៅជាច្រកសមុទ្រ Trump ជាមួយការទទូចថាសហរដ្ឋអាមេរិកកំពុងគ្រប់គ្រងលើច្រកសមុទ្រដ៏សំខាន់មួយនេះ បើទោះជាពុំទាន់មានពន្លឺដើម្បីបិទញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។...
(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២ ខែកញ្ញា ២០២៦ បានចេញផ្សាយរបាយការណ៍បូកសរុបលទ្ធផលប្រតិបត្តិការ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយបង្ហាញពីលទ្ធផលនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ក្នុងប្រតិបត្តិការរយៈពេលជាង ១ឆ្នាំនេះ សមត្ថកិច្ចកម្ពុជាបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះថវិកាជាង...
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន ជាពិសេសសិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ឱ្យចូលរួមក្នុងវេទិកាស្វែងយល់ពីទីផ្សារការងារ ជំនាញ និងឱកាសអាជីព ដើម្បីជួយឱ្យពួកគេអាចរៀបចំផែនការសិក្សា និងជ្រើសរើសជំនាញឱ្យស្របតាមតម្រូវការទីផ្សារ។ ការអំពាវនាវបែបនេះរបស់ លោក ស៊ុន មេសា...
នៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញត្រូវបានអញ្ជើញធ្វើជាវាគ្មិនជាមួយអភិបាលក្រុង ដុងហ្គុ សាធារណរដ្ឋកូរ៉េ និងអភិបាលក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាស្តីពីផ្តើមចេញពីសកម្មភាពមូលដ្ឋានទៅកាន់ឥទ្ធិពលរួម –...
