October 1, 2026

ព័ត៌មានជាតិ

កម្ពុជាបាននិងកំពុងរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដោយបានប្រមូលផ្តុំនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ ព័ន្ធវិស័យពាណិជ្ជកម្ម ដាក់បញ្ជូលគ្នាឱ្យក្លាយជាច្បាប់តែមួយ ដើម្បីធានាសន្តិសុន្តិសុខគតិយុទ្ធ និងបង្កើនទំនុកចិត្តដល់ពាណិជ្ជករ និង អ្នកវិនិយោគ។ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈ- កម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.)...
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី២៥ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជូនដល់គ្រួសារលោកយាយ ទេស ប្រាង្គ អាយុ៩៩ឆ្នាំ...
ភ្នំពេញ៖ ប្រទេស កម្ពុជា អាចនាំចេញកសិផលចំនួន ៦មុខទៅកាន់ប្រទេសចិនឆ្លងកាត់តាមប្រទេសឡាវដោយអាច ចំណាយពេលលឿនជាងមុន។ ការនាំចេញកសិផលតាម ផ្លូវថ្មីនេះ នឹងកាន់តែលឿនរហ័សជាងមុនដោយចំណាយពេលជាង១០ថ្ងៃ មកត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។ កម្ពុជា និងឡាវ កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២៦ បាន សម្ពោធបើកច្រករបៀងឆ្លងកាត់ផ្លូវគោកថ្មីសម្រាប់ការនាំចេញកសិផលខ្មែរ...
គិតមកដល់ពេលនេះ មានរយៈពេលជាង ២ឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដើម្បីឱ្យមានជំនាញមួយប្រចាំជីវិត។ ទាក់ទិនការផ្តល់នូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះ ក្រុមយុវជនមកពីក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យ...
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធ ២៤ មិថុនាសប្ដាហ៍នេះ ថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ប្រទេសរបស់លោកនឹងបំពាក់អង្គភាពកងទ័ពជើងទឹករបស់ខ្លួនជាមួយនឹងអាវុធនុយក្លេអ៊ែរ និងសាងសង់នាវាចម្បាំងធំៗ ខណៈទីក្រុងព្យុងយ៉ាងកំពុងជំរុញការពង្រីកសមត្ថភាពយោធារបស់ខ្លួន។ កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមទណ្ឌកម្មជាច្រើនកញ្ចប់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយមេដឹកនាំកំពូលវ័យក្មេងរូបនេះបានទទូចម្តងហើយម្តងទៀតថា ពួកគេនឹងមិនបោះបង់ចោលឡើយ...
នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប,...
  នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់...
កម្ពុជា-អឺរ៉ុបស្វែងរកដំណោះស្រាយជូនវិនិយោគិន បើកកិច្ចសន្ទនាបែបត្រង់ទៅត្រង់មក ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការ តម្រង់ទិសដៅវិនិយោគរបស់កម្ពុជា ឱ្យស្របទៅនឹងនិន្នាការសកល ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន និងក៏ជាការ បង្កើននូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីទាំងពីរ បន្តរីកលូតលាស់កាន់តែរឹងមាំ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១...