September 30, 2026
ភ្នំពេញ៖ ក្នុងរយៈពេលពេលជាង ៦ខែ អគ្គនាយកដ្ឋានអន្តោប្រវេសបានបណ្តេញជនបរទេសជាង ៤៥០០០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ)...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) នឹងបំពាក់ប្រព័ន្ធអំពូលបំភ្លឺដោយថាមពលព្រះអាទិត្យ (សូឡា) នៅតាមបណ្ដាផ្លូវ និងតំបន់សំខាន់ៗ ក្នុងខេត្តចំនួន ១៣បន្ថែមទៀត ឲ្យបានរួចរាល់ យ៉ាងយូរបំផុតត្រឹមរយៈពេល ២ឆ្នាំទៀត ដើម្បីបង្កើតនូវភាពងាយស្រួល ដល់ការធ្វើដំណើរនាពេលត្រី មានសុវត្ថិភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពផ្លូវសាធារណៈ ។...
នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន ពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន...
នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែជួយកម្ពុជាចាប់តាំងពីការចាប់ផ្ដើមស្វែងរកសន្ដិភាព រហូតដល់ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្ដាច់ពីតួនាទីរបស់មិត្តជប៉ុនបានឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តជប៉ុនបែបនេះ អនុញ្ញាតជូនឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ងដែលកម្លងមកនេះ បានជួយកម្ពុជាក្នុងការអភិវឌ្ឍលើវិស័យជាច្រើនជាពិសេសវិស័យអភិឌ្ឍជនបទ និងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ជាមួយគ្នានេះសម្ដេចតេជោសង្ឃឹមថាអ្នកវិនិយោគិនរបស់អាល្លឺម៉ងនឹងបន្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង...
  ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូនដំណឹងជាផ្លូវការទៅកាន់សភាសហរដ្ឋអាមេរិកថា អរិភាពប្រឆាំងនឹងអ៊ីរ៉ង់បានបន្តឡើងវិញកាលពីថ្ងៃទី ៧ ខែកក្កដា ជាលិខិតមួយដែលរដ្ឋបាលរបស់លោកមើលឃើញថាជាការបើកឱកាសថ្មីរយៈពេល៦០ ថ្ងៃដើម្បីប្រើប្រាស់យោធានៅក្នុងតំបន់ដោយមិនចាំបាច់មានការយល់ព្រមពីសភា។ លោក Trump បាននិយាយនៅក្នុងលិខិតចុះថ្ងៃទី១០ ខែកក្កដា និងបានទទួលដោយសារព័ត៌មាន Reuters...
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានការណែនាំនានា ដើម្បីការពារសុខភាព និងអាយុជីវិត ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេតុ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងជាបន្តបន្ទាប់អំពីស្ថានភាពភ្លៀងធ្លាក់ច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងរហ័ស និងការហក់ឡើងនៃកម្រិតទឹកស្ទឹង ព្រែក។ ដើម្បីកាត់បន្ថយហានិភ័យ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័ត លើរបៀបវារៈចំនួន៥។ ១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន...
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងរយៈពេលជាង ២ខែប៉ុណ្ណោះ កម្មវិធីទទួលស្គាល់ជំនាញអតីតពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ សម្រេចបានអ្នកចូលរួមជាង ៧,៥០០នាក់ ដែលជាលទ្ធផលលើសការរំពឹងទុក បើធៀបនឹងផែនការដែលគ្រោងសម្រេចនៅក្នុងឆ្នាំ២០២៦។ បច្ចុប្បន្ន ក៏នៅមានអតីតពលករជាច្រើនរយនាក់ទៀត...