September 30, 2026
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូនលោក ជឹម សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជាបុរសពោះម៉ាយដោយប្រពន្ធបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ដោយ បន្សល់ទុកនូវកូនកំព្រាតូចៗចំនួន៦នាក់...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា បញ្ជាការដ្ឋានកងទ័ពជើងទឹក បានត្រៀមកម្លាំងជាងមួយពាន់នាក់ រួមទាំងសម្ភារៈសង្រ្គោះគ្រប់បែបយ៉ាង ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុណាមួយ នៅតាមបណ្តារាជធានី និងខេត្ត។ ឯកឧត្តម ឧត្តមនាវីឯក...
ភ្នំពេញ ៖ ឆមាសទី១ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសដឹកនាំអង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្ដដា២០២៦ ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់លើការផ្តល់សេវាសុរិយោដី និងសំណង់។ កិច្ចប្រជុំនេះ...
(បាងកក)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសថៃ បានឱ្យដឹងថាអគ្គិភ័យបានឆាបឆេះក្លឹបដ៏ល្បីមួយកន្លែងក្នុងទីក្រុងបាងកក ដោយបានសម្លាប់មនុស្ស ២៧នាក់ និង២២នាក់រងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ដល់កន្លែងកើតហេតុដែលអគ្គិភ័យបានឆាបឆេះនៅម៉ោង ១១៖៥៧នាទីយប់ កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះសម្តេចបានផ្ញើសារជូនលោកប្រធានាធិបតីបារាំង ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង និងជូនពរក្រុមបាល់ទាត់បារាំងឱ្យទទួលបានជោគជ័យ លើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ។ សម្តេចបានបង្ហោះសារដូច្នេះថា «ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុង...
សភាប្រើភាសាបារាំងជិតមួយរយប្រទេស បានចេញមុខអំពាវនាវឲ្យភាគីថៃ គោរពនូវអធិបតេយ្យ និង បូរណភាពទឹកដីកម្ពុជា និងត្រូវគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ស្តីពីសន្តិភាព កូឡាឡាំពួ ហើយត្រូវ បញ្ឈប់ រាល់ សកម្មភាព ទាំង ឡាយណាដែលបង្កឡើង ជាឯកតោភាគី ពី...
ភ្នំពេញ៖ ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញថា ប្រទេសបារំាងបានគាំទ្រការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥...