(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១០:៣០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល ឬយោធា ប្រព្រឹត្តល្មើសនៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ នៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ ០១ឈុត, ឯកសណ្ឋាននគរបាលប្រយុទ្ធ ០១ឈុត។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed