ភ្នំពេញ៖ កុមារីជាជនភៀសសឹកមួយរូប ក្នុង ចំណោម កុមារ រាប់ ម៉ឺននាក់ដែល ធ្លាប់ រត់ គេច ពី គ្រាប់ទម្លាក់ ពីលើ យន្តហោះរបស់ថៃ លើ សាលារៀនរបស់ពួកគេ នៃសង្គ្រានឈ្លានពានកម្ពុជា នៅ តំបន់ ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២៥ និងបានមកចូលរួមផ្ទាល់ក្នុងកម្មវិធី «ដាស់ ស្មារតីជាតិ» កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ដែលរៀបចំ ដោយ សហ ភាពសហព័ន្ធ យុវជនកម្ពុជា បានបង្ហាញនូវការឈឺចាប់ និងស្មារតីចងចាំ ពី ទង្វើ ឈ្លានពានរបស់ថៃ ហើយ ប្តេជ្ញាខិ តខំ រៀនសូត្រ ដើម្បីក្លាយជាពេទ្យយោធានាពេលអនាគត។
ក្នុង អំឡុងពេលចាក់បញ្ចាំងទស្សនីយភាពអំពីរូបនាងនៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី «ដាស់ ស្មារតី ជាតិ » កុមារី ទេព ចិន្តា និងម្តាយ រួមទាំង អ្នកចូលទស្សនារាប់រយនាក់ បាន រំជួលចិត្ត រំលឹកពីការ លំបាកនៃការឈ្លានពានរបស់ថៃមកប្រទេសកម្ពុជា ។ កុមារីរូបនេះបាន អំពាវនាវដល់ ប្រជាព លរដ្ឋ ត្រូវ រួបរួមគ្នា សាមគ្គីគ្នា ជាធ្លុងមួយ ដើម្បីឱ្យជាតិរឹងមាំ ។ ចិន្តា បានបង្ហាញនូវការ ប្តេជ្ញាចិត្តថា នៅ ពេល អនាគតនាង នឹងធ្វើជាយុវជនល្អម្នាក់ និងជាទំពាំងស្នង ឫស្សី គំរូ តាម រយៈ ការ ខិតខំរៀនសូត្រ ព្រោះនាងចង់ចូលបម្រើយោធាដូចឪពុករបស់នាងដែរ។
ចំណែក ម្តាយរបស់ កុមារីរូបនេះ បានលើកឡើងថា ដើម្បីបំពេញបំណងកូន គាត់ បានប្តេជ្ញា តស៊ូ ពុះពារ គ្រប់ ឧបសគ្គទាំងអស់ ដើម្បីឱ្យកូនបានចូលរៀនបានចប់ ព្រោះកូនរបស់ គាត់ ចង់ក្លាយ ជា ពេទ្យ យោធា នៅ ពេលនាងធំឡើង។
សូមជម្រាបថា គិតត្រឹតម៉ោង ៦ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកជាង ៣ ម៉ឺននាក់ទៀត ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ គឺមិន ទាន់ អាច វិល ត្រឡប់ ទៅរស់នៅក្នុងលំនៅឋានដោយសុវត្ថិភាពនៅឡើយ ដោយសារ យោធាថៃឈ្លានពាន ដាក់ បន្លា លួស ទូកុងតឺន័រ រារាំង មិនឱ្យពួកគាត់ចូលទៅផ្ទះសម្បែងវិញបាន៕




