សាធារណជន បានចូលរួមក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” យ៉ាងផុលផុស ដើម្បី លើក កម្ពស់ ការថែទាំសុខភាពកុមារ។ ឪពុក ម្ដាយ ដែលមានកូនកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ថ្លែងអំណរគុណសប្បុរសជន ដែលរួមចំណែកជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យផ្ដល់ក្ដីសង្ឃឹមដល់កូនៗរបស់ពួកគេ។May be an image of dais and text

សហគ្រិនស្រ្ដី ក្នុងវិស័យឯកជន បានប្រាប់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” គឺជាចលនាសប្បុរសធម៌ ដ៏មានសារសំខាន់ ដើម្បី ជួយ ទ្រទ្រង់ ដំណើរ ការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យព្យាបាលកុមារ និងស្រ្ដីមានផ្ទៃ ពោះដោយមិនគិតប្រាក់។ ពួកគេ បានចូលរួមក្នុងយុទ្ធនាការនេះ និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមឲ្យបានគ្រប់ៗគ្នារួមចំណែកលើកកម្ពស់ការថែទាំសុខភាពកុមារ។

ចំណែកប្រជាពលរដ្ឋ ជាអាណាព្យាបាល ដែលមានកូនកំពុងសម្រាកព្យាបាល និង អ្នក ខ្លះ ធ្លាប់ទទួលការ ព្យាបាលកាលពីក្មេង នៅមន្ទីរពេទ្យគន្ធបុប្ផាដែរនោះ បានប្រាប់ថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាក្ដីសង្ឃឹមរបស់កុមារកម្ពុជា ពីព្រោះមន្ទីរពេទ្យនេះ បានផ្ដល់សេវាពិនិត្យ ព្យាបាល ដោយយកចិត្ត ទុកដាក់ខ្ពស់ ពួកគេ ពិតជាអរគុណដល់ក្រុមគ្រូពេទ្យ រាជរដ្ឋាភិបាល និងសប្បុរសជន ដែលបាន បន្តគាំទ្រមន្ទីរ ពេទ្យគន្ធបុប្ផា ឲ្យមានលទ្ធភាពបន្តបេសកម្មទៅមុខទៀត។

សូមជម្រាបជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” គឺជាយុទ្ធនាការ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្ដរជាតិ ១ មិថុនា និងបំផុសស្មារតីសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ចូល រួមបរិច្ចាគ ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ ព្យាបាលកុមារ និងស្រ្ដីមានផ្ទៃពោះ ដោយឥតគិតប្រាក់ ខណៈមន្ទីរពេទ្យនេះ ត្រូវ ចំណាយ ថវិកាខ្ទង់ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ និង ៤៥លានដុល្លារនៅក្នុងមួយឆ្នាំ៕May be an image of one or more people and textMay be an image of one or more people and textMay be an image of one or more people, dais and textMay be an image of one or more people and daisMay be an image of dais and text

Leave a Reply

Your email address will not be published. Required fields are marked *