ខេត្ត៤ដែល ស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៤,០០០កន្លែង សម្រាប់ផ្ដល់ ជូនអតីត ពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះ បណ្ដាល វិជ្ជាជីវៈ ដែល បានផ្សព្វផ្សាយ កាលពីពេល ថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅភូមិភាគឦសាន្ត រួមមាន ខេត្តក្រចេះ ស្ទឹង ត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មានឱកាសការងារសរុបចំនួន ៣,៨៣៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និង អ្នក កំពុងស្វែង រកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។
ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡ ប់មក ពីប្រទេសថៃ និងអ្នកកំពុង ស្វែងរកកា រងារធ្វើ អាចស្វែ ងរកលេខទំនាក់ទំនង ឈ្មោះ រោងចក្រ និងវិស័យ ដែលខ្លួនពេញ ចិត្តបាន តាមរយៈខិត្ត បណ្ណការងាររបស់ ក្រសួងដែលបានផ្សព្វ ផ្សាយយ៉ាងលម្អិត។
ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែ ងរកការ ងារទាំងអស់ ជាពិសេស បង ប្អូន អតីត ពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យ ក្រសួងការងារជួយ សម្របសម្រួល ស្វែងរក ការងារ ជូនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *