នៅថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបបងប្អូនអាជីវករជាប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រោមការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានប្រកាសជូនប្រជាពលរដ្ឋភៀសសឹកពីការចាប់ផ្តើមធ្វើផ្សារបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក ដើម្បីបងប្អូនមានទីតាំងលក់ដូរមានលក្ខណៈប្រមូលផ្តុំ ដែលនៅបរិវេណជិតផ្ទះបណ្តោះអាសន្នក្នុងភូមិសាស្រ្តខាងលើ។ ផ្សារបណ្តោះអាសន្ននេះ គឺជាផែនការសកម្មភាពដោះស្រាយជាជំហានៗរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យអាជីវករជាប្រជាពលរដ្ឋភៀសសឹកទទួលបានទីតាំងលក់សមរម្យ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ។

បន្ទាប់ពីជួបអាជីវករប្រជាពលរដ្ឋភៀសសឹក, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញជួបអាជីវករដែលបង្កើតមុខរបរ និងអាជីវកម្មតាមខ្នងផ្ទះបានដំណើរការប្រកបរបរទទួលទានជាបន្តបន្ទាប់ទៅតាមលទ្ធភាព ខណៈរាជរដ្ឋាភិបាលបានជួយដល់ជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋភៀសសឹកតាមរយៈការឧបត្ថម្ភគាំទ្រជាថវិកា៕អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អក្សរ​ដែល​និយាយថា 'CO হদ THE TEAM Dអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្សកំពុងញញឹម និង អក្សរ​ដែល​និយាយថា 'C.V.P.អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង មនុស្សច្រើនអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង មនុស្សច្រើន

Leave a Reply

Your email address will not be published. Required fields are marked *