អាចជារូបភាពនៃ ជើងតម្កល់ និង អក្សរ​ដែល​និយាយថា 'STPM

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានថ្លែងពន្យល់ដើម្បីកុំឱ្យមានការយល់ច្រឡំថា រាជរដ្ឋាភិបាលកាត់បន្ថយចំណាយលើវិស័យអប់រំ និងវិស័យសុខាភិបាល យកទៅបង្កើននៅវិស័យការពារជាតិ បន្ទាប់ពីមានការចេញផ្សាយ នូវសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ធ្វើឱ្យសារព័ត៌មានមួយចំនួន ដកស្រង់ដោយយល់ច្រឡំ។អាចជារូបភាពនៃ ប្រាសាទ, ជើងតម្កល់ និង អត្ថបទ

សម្តេចបញ្ជាក់ថា វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យចាំបាច់ បើទោះបីប្រទេសជាតិ ជួបបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងក៏ដោយ។ សម្តេចសង្កត់ធ្ងន់ថា សម្រាប់វិស័យការពារជាតិ រាជរដ្ឋាភិបាលកម្ពុជា មានថវិកាគ្រប់គ្រាន់ដើម្បីបង្កើន ដោយមិនចាំបាច់កាត់ពីវិស័យអប់រំ និងសុខាភិបាលនោះទេ។

សម្តេចលើកឡើងថា ការផ្សព្វផ្សាយរបស់វិទ្យុបារាំង ដោយ ប្រៀបធៀបតួលេខក្នុងសារាចរណែនាំពីការរៀបចំសេចក្តីព្រាង ច្បាប់ថវិកាឆ្នាំ២០២៧ ជាមួយឆ្នាំ២០២៦ គឺពុំត្រឹមត្រូវទេ ព្រោះមិនទាន់ចរចាថវិកានោះទេ ការចរចាធ្វើឡើងនៅខែកក្កដា ដូច្ នេះចរចារួចនៅខែកញ្ញា ទើបដឹងច្បាស់ថា មានចំនួនប៉ុន្មាន។ សម្តេចហ៊ានអះអាងថា ថវិកាចំណាយសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាលក្នុងឆ្នាំ២០២៧ នឹងមិនទាបជាងឆ្នាំ២០២៦ ឡើយ ដូច្នេះសូមឱ្យបងប្អូនបម្រើក្នុងវិស័យនេះ កុំព្រួយបារម្ភ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង មនុស្សច្រើន

ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សម្តេចបានថ្លែងដូច្នេះថា «ថវិកាក្នុងវិស័យសង្គមកិច្ច ដែលមានវិស័យអប់រំ និងសុខាភិបាល សម្រាប់ឆ្នាំ២០២៧ ២០២៨ និង២០២៩ ជាមធ្យមកើនឡើង ៥.៦% អីចឹងអត់មានកន្លែងណាមួយ ដែលបញ្ជាក់ថា រដ្ឋាភិបាលកាត់លុយពីវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីយកទៅបង្កើនវិស័យការពារជាតិនោះទេ ហើយសូមបងប្អូនឈប់ព្រួយបារម្ភទៅ អាទិភាពរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា វិស័យសង្គមកិច្ច ដែលមានវិស័យសុខាភិបាល និងសុខាភិបាល ជាអាទិភាពទី១»។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អក្សរ​ដែល​និយាយថា 'STPM

សម្តេចបន្ថែមថា «ថវិកាឆ្នាំ២០២៧ សម្រាប់វិស័យការពារជាតិក៏មានកំណើនផងដែរ ដើម្បីពង្រឹងការការពារជាតិរបស់យើង ប៉ុន្តែមិនទៅកាត់លុយពីវិស័យអប់រំ និងសុខាភិបាលទេ ព្រោះរដ្ឋាភិបាលយើងនៅមានថវិកាសម្រាប់ប្រើប្រាស់គ្រប់គ្រាន់»
សូមជម្រាបថា យោងតាមក្របខណ្ឌថវិការយៈពេលមធ្យម ២០២៧-២០២៩ ចំណាយវិស័យសង្គមកិច្ច ត្រូវបានគ្រោងកើនក្នុងអត្រា ៣.៤% សម្រាប់ឆ្នាំ២០២៧, ៨.៣% សម្រាប់ឆ្នាំ២០២៨ និង៥.០% សម្រាប់ឆ្នាំ២០២៩ ស្របពេលដែលវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ត្រូវបានគ្រោងកើនក្នុងអត្រា ១១.៤% សម្រាប់ឆ្នាំ២០២៧, ៣.៩% សម្រាប់ឆ្នាំ ២០២៨ និង ៣.៧% សម្រាប់ឆ្នាំ២០២៩។អាចជារូបភាពនៃ អត្ថបទ

វិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៤.៨២%នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៧ ពោលគឺនៅតែចាត់ទុកជាវិស័យអាទិភាពទី១ ក្នុងនោះសំដៅបន្តរក្សាលំនឹងជីវភាពប្រជាជន ព្រមទាំងលើកកម្ពស់សមធម៌សង្គម, បន្តលើកកម្ពស់គុណភាពអប់រំ និងគាំទ្រដល់ការពង្រឹង និងពង្រីកការទទួលបានសេវាអប់រំ, ការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ពិសេសនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម, លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រីកការទទួលបានសេវាថែទាំសុខភាព ឆ្ពោះទៅការគ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជា, ជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម, ការបន្តផ្តល់របបសន្តិសុខសង្គម, ការលើក។កម្ពស់សមភាពយេនឌ័រ, និងការបន្តគាំទ្រដល់គោលនយោបាយ អាទិភាពផ្សេងទៀត ក្នុងផ្នែកសង្គមកិច្ច, សាសនា, វប្បធម៌ និង បរិស្ថាន៕

 

អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *