គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២ នាក់លើវិញ្ញាសារ (បុរស និងនារី)ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី មាន ប្រទេស៨ចូលរួមប្រកួតប្រជែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរំលឹកថាកម្ពុជាបានកសាងប្រវត្តិសាស្ត្រមុនគេក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតលើកទី១ នាឆ្នាំ២០២៥ ហើយនាពេលនោះ កម្ពជាទទួលបានជើងឯកមេដាយមាសទាំងពីរក្រុម។ដូច្នេះការចាកចេញទៅលើកនេះកម្ពុជានិងចូលរួមការប្រកួតលើកទី២របស់ខ្លួន ក្នុងការ ការពារតំណែងជើងឯកមេដាយមាសផង និងចូលរួមដកស្រង់បចេ្ចកទេសថ្មីៗ ព្រមទាំងកសាង មិត្តភាព សាមគ្គីភាពរវាង នៅក្នុងតំអាស៊ាន និង អាស៊ីផងដែរ ។
អគ្គលេខាធិការរូបនេះបានលើកឡើងបន្ថែមថា ក្រុមកីឡាករ កីឡាការិនី បានហ្វឹកហាត់ចំនួន៣ខែមុនចាកចេញ ដូច្នេះពួកគាត់ទាំង២ក្រុមប្តេជ្ញាចិត្តខ្ពស់ និងដាក់ក្តីសង្ឃឹម ក្នុងការ ការពារមេដាយមាសមកកម្ពុជាវិញ។

ចំណែកសមាជិកក្រុមបាល់បោះអង្គុយនារី បានបង្ហាញថាក្រុមសង្ឃឹម១០០%នឹងអាចដណ្តើមមេដាយមាសជាលើទី២ជូនជាតិមាតុភូមិ ព្រោះថាការហ្វឹកហាត់កន្លងមកមានភាពរីកចម្រើនជាងមុន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ីលើកទី២ ២០២៦ នៅប្រទេសម៉ាឡេស៊ីមាន៨ប្រទេស។ ចំពោះវិញ្ញាសា ផ្នែកបុរសមានចំនួន៨ប្រទេសចូលរូម កម្ពុជាស្ថិតនៅពូលA រួមមាន ឥណ្ឌា បង់ក្លាដេស និងប៊ូតង់។ ឯផ្នែកនារីមានចំនួន៦ប្រទេស កម្ពុជា ស្ថិតនៅក្នុងពូលA រួមមាន ម្ចាស់ផ្ទះម៉ាឡេស៊ី និង ប៊ូតង់៕អាចជារូបភាពនៃ ផែនទី និង អត្ថបទអាចជារូបភាពនៃ ផែនទី និង អត្ថបទអាចជារូបភាពនៃ ផែនទី និង អត្ថបទអាចជារូបភាពនៃ អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *