សៀមរាប៖ គណៈប្រតិភូចម្រុះជាតិសាសន៍មកចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅក្នុងខេត្តសៀមរាប បានបង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរពីសំណង់អង្គរដ៏អស្ចារ្យរបស់ពិភពលោកនេះ ខណៈពូកគេជាច្រើន មិនធ្លាប់បានមកទស្សនាដោយផ្ទាល់ពីមុនមកនោះទេ ។

ក្នុងពេលទៅទស្សនាប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញរបស់ពិភពលោក ជនជាតិបរទេស លើកឡើងថា ពួកគេពិតជាមានភាពកក់ក្ដៅយ៉ាងខ្លាំង នៅពេលឈានជើងដល់ប្រទេសកម្ពុជា មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា តាំងពីព្រលានយន្តហោះ រហូតដល់កន្លែងស្នាក់នៅ ប្រកបដោយភាពស្និទ្ធស្នាល ។

ពួកគេបានបន្តថា មួយវិញទៀត ការមកចូលរួមមហាសន្និបាតអន្តរជាតិមួយនេះ ក៏បានទៅទស្សនាប្រាសាទអង្គរវត្ត ជាមួយនឹងការជូនដំណើរ និងពន្យល់ពីសិល្បៈចម្លាក់បុរាណ នៅលើជញ្ជាំងប្រាសាទ យ៉ាងក្បោះក្បាយពីសំណាក់មគ្គុទេសក៍កម្ពុជា ។ ជាមួយនេះ ពួកគេក៏បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដែលធ្វើឲ្យពួកគេបានស្គាល់ប្រាសាទអង្គរវត្ត ។

មហាសន្និបាតកាយឫទ្ធិនារីពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ទី១៩ ខែមិថុនា ឆ្នាំ២០២៦ មានការចូលរួមមកពីប្រទេសជាង១០០ នៃតំបន់ទាំង៥ លើពិភពលោក ហើយមានអ្នកចូលរួមជាង ៦០០នាក់ ។ ព្រឹត្តិការណ៍នេះ គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុត របស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំរៀងរាល់ ៣ឆ្នាំម្ដង ។

មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺមានប្រមូលផ្ដុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្ដាប្រទេសជុំវិញពិភពលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្ដាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្ដល់អំណាចដល់កុមារី និងយុវតី ៕

អាចជារូបភាពនៃ វិមាន និង ប្រាសាទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ប្រាសាទ, វិមាន និង អត្ថបទអាចជារូបភាពនៃ វិមាន, ប្រាសាទ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង មនុស្សច្រើនអាចជារូបភាពនៃ អូបូ និង ក្លារីណែតអាចជារូបភាពនៃ ប្រាសាទ និង វិមានមិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ផ្លូវ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ប្រាសាទ, វិមាន និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, វិមាន, ប្រាសាទ និង អក្សរ​ដែល​និយាយថា 'រៀមចំដោយ HostedBy WORLD LDASSOCIATION OFGIRL GIRLGUIDES GUIDES SUIDES AND SCOUTS

Leave a Reply

Your email address will not be published. Required fields are marked *