ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ទី១៣ និងទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានរយៈពេល៣ថ្ងៃ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន៣១ទីតាំង ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ និងខណ្ឌកំបូល។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នាព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឱ្យដឹងដែរថា ការត្រួតពិនិត្យផ្ដោតសំខាន់លើការស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញ។ ជាលទ្ធផលឆ្លងកាត់ការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ ស្មើរនឹងជាង ២៣,២៤៥.០៥ គីឡូក្រាម និងផ្លែឈើខូចគុណភាព ២០៤ កេស ស្មើរនឹង ៣,២៦៤ គីឡូក្រាម និងឃាត់ទុកបណ្តោះអាសន្នផលិតផលទំនិញមួយចំនួន ដើម្បីអនុវត្តនីតិវិធីបន្ត។

អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា ក.ប.ប. បានត្រៀមលក្ខណៈរួចស្រេចទទួលកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសាធារណជន ក្នុងការផ្តល់ព័ត៌មាន ឬធ្វើបណ្តឹងគ្រប់ពេលវេលា រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ ដោយធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App ឬលេខទូរសព្ទ ១២៦៦ ៕អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ រោងពុម្ព និង អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *