នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិ ភ្លៀង និងខ្យល់កន្ត្រាក់ ចំនួន ១៨២ គ្រួសារ នៅក្នុងឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានរងផលប៉ះពាល់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្តមបានសម្ដែងនូវការសោកស្ដាយជាពន់ពេក និងបានជួយសម្រប់សម្រួលទុក្ខលំបាកចំពោះមុខជូនគ្រួសាររងគ្រោះភ្លាមៗ។ សកម្មភាពមនុស្សធម៌ដ៏ទាន់ពេលវេលានេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។

ទន្ទឹមនេះ បងប្អូនប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្ដែងនូវក្តីរំភើបជាខ្លាំង ចំពោះថ្នាក់ដឹកនាំដែលបានអញ្ជើញចុះមកដល់ផ្ទាល់ និងជួយដោះស្រាយការលំបាករបស់ពួកគាត់។ ពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមការងារទាំងអស់ ដែលជានិច្ចកាលតែងតែផ្ដល់ភាពកក់ក្ដៅ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ប្រាសាទ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ ប្រាសាទ, ជើងតម្កល់ និង អក្សរ​ដែល​និយាយថា 'CROSSអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ ប្រាសាទ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ប្រាសាទ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *