ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះ រា ជា ណា ចក្រក ម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេច យាង និវត្តន៍មកកាន់មាតុប្រទេសវិញហើយ នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ ពី ព្រះអង្គទាំងទ្វេបានស្តេចគង់ប្រថាប់ពិនិត្យ និងថែទាំព្រះរាជ សុខ ភាព នៅ សាធារណ រដ្ឋ ប្រជា មានិត ចិន អស់រយៈពេលជាងមួយខែមកនេះ។
វត្តមានយាងនិវត្តន៍មកដល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ មាន ការ ទទួល នូវ ការ ស្វាគមន៍យ៉ាងកក់ក្តៅ និងអធិកអធម នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ពីសំណាក់ ថ្នាក់ ដឹកនាំ កំពូលៗរបស់ជាតិ រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ក ម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្ដេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា រួមជាមួយនឹងសមាជិករាជវង្សានុវង្ស ព្រម ទាំង មន្ត្រីជាន់ខ្ពស់ជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
សូមជម្រាបថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ ទ្រង់ តែង តែ យាង ទៅ ពិនិត្យ និងតាមដានព្រះរាជសុខភាពជាប្រចាំ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុង មួយ ឆ្នាំ ពីរ ដង ដោយទទួលបានការយកចិត្តទុកដាក់ និងថែទាំយ៉ាង ដិត ដល់ បំផុត ពី ក្រុម គ្រូពេទ្យ ជំនាញ កម្រិត ខ្ពស់ របស់ប្រទេសចិន។
ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេគង់ប្រថាប់នៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបំពេញតួនាទីជាប្រមុខរដ្ឋស្តីទីកម្ពុជា ដើម្បី ដឹក នាំ កិច្ច ការកំពូលៗរបស់រដ្ឋជំនួសព្រះអង្គ៕
