អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ចង់ទៅពិនិត្យស្ថានភាពជនភៀសសឹកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយ ផ្ទាល់ភ្នែកដើម្បីឈ្វេងយល់ ពី ទុក្ខលំបាកយ៉ាង ពិតប្រាកដ របស់ ជនភៀសសឹកកម្ពុជាដែល រង គរោះ ដោយ សារ សង្គ្រាមរវាងកម្ពុជា និងថៃ។
លោក ថូម៉ាស់ អេនឌ្រូ អ្នករាយការណ៍ពិសេស ទទួល បន្ទុក ស្ថាន ភាព សិទ្ធិ មនុស្សរ បស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា បានលើកឡើង នៅ បំណង របស់ លោក បែប នេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ កម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នាព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ។
សម្ដេចតេជោសង្ឃឹមថា តាមរយៈជំនួបរវាងសម្ដេចតេជោ និងលោក អេនឌ្រូ អ្នករាយ ការណ៍ ពិសេស របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ លោកនឹងអាច ឈ្វេង យល់ អំពីវឌ្ឍនភាពបន្ថែមទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដំណើរ ការ ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ។
នៅក្នុងឱកាសនោះលោក អេនឌ្រូ បានសម្ដែងនូវការអរគុណជាអនេកប្បការ និងវាយម្លៃខ្ពស់ ចំពោះ សម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បាន ជួបស ម្ដែង ការ គួរសមនាពេលនេះ។
លោកវាយតម្លៃខ្ពស់ថា ការដែលសម្ដេចតេជោ អនុញ្ញាតឱ្យលោកចូល ជួប សម្ដែង ការ គួរ សមនេះ គឺជាសញ្ញាដ៏វិជ្ជមាន ដ៏ល្អមួយដែលបង្ហាញ អំពី ការ ផ្ដល់តម្លៃ ទៅ លើ ការ ជជែក ពិភាក្សាគ្នា អំពី បញ្ហាសិទ្ធិមនុស្ស ហើយលោកបានលើកឡើងថា កាលពីលោកធ្វើ ជា អ្នករាយការណ៍ ពិសេស របស់ អង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ា គឺមិនមានឱកាស ជួប ជាមួយ មេដឹ ក នាំកំពូលៗនោះឡើយ។
លោកបានរម្លឹកឡើងថា នូវប្រសាសន៍របស់សម្ដេចតេជោ ក្នុងពេលដែល លោក ធ្វើ ជា អ្នក រាយការណ៍ ពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងពេលនោះ នៅពេលដែលមានការ កាត់ ទោស ប្រហារ ជីវិត ចំពោះអ្នកទោសមីយ៉ាន់ម៉ា, សម្ដេចតេជោក៏បានអំពាវនាវឱ្យមានការបន្ធូបន្ថយទោស, ដោយ លោកមានការចាប់អារម្មណ៍ និងរីករាយយ៉ាង ខ្លាំង ចំពោះ ការ អំពាវនាវរបស់ សម្ដេច តេជោ នា ពេលនោះ ដែល សម្ដេចតេជោ នៅដឹកនាំជានាយករដ្ឋមន្រ្ដី និងជាប្រធានអាស៊ានផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ បានអរគុណដែលលោកអេនឌ្រូ ដែលជាអ្នករាយ ការណ៍ ពិសេស របស់ អង្គកា រសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានទទួលស្គាល់នូវ ចំណុច ល្អរបស់ក ម្ពុជា ជាពិសេសការផ្ដល់សច្ចាប័នក្នុងការទទួលស្គាល់សន្ធិសញ្ញាស្ដីពីសិទ្ធិមនុស្សអន្តរជាតិ និងកម្ពុជា បាន ទទួលយកអនុសាសន៍ជាង ៨០ភាគរយ ដែលនេះជាការទទួល ស្គាល់ អំពី ការ ខិត ខំ ប្រឹង ប្រែង របស់កម្ពុជា។ សម្ដេចតេជោ ក៏បានអរគុណផង ដែរ ចំពោះ ការចាប់ អារម្មណ៍ លើ បញ្ហា ព្រំដែ នរវាងកម្ពុជា និងថៃ ជាពិសេសចំពោះ ការ គ្រោង ចុះ ទៅ ពិនិត្យមើលស្ថានភាព ដោយ ផ្ទាល់ ចំពោះ ការ រស់នៅរបស់ជនភៀសសឹកកម្ពុជា នៅ តាម ព្រំដែន ដែល ទទួលរងផលប៉ះពាល់ កើត ចេញ ពី សង្គ្រាម រវាង កម្ពុជា និងថៃ។
សម្ដេចតេជោ សង្ឃឹមថាលោក អេនឌ្រូ នឹងបានឃើញអំពីទិដ្ឋភាពជាក់ស្ដែងថា តើប្រជាជនកម្ពុជា ដែល ជា ជនភៀសសឹកនោះទទួលរងនូវផលប៉ះពាល់ និងទុក្ខលំបាក ពិត ប្រាកដ យ៉ាង ដូច ម្ដេច ខ្លះ ដោយ ផ្ទាល់តែម្ដង។ សម្ដេចតេជោ ក៏បានពន្យល់ អំពីសារបាននៃការកើតឡើងជម្លោះ ព្រំដែន រវាង កម្ពុជា និងថៃ ដល់អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ ទទួល បន្ទុក សិទ្ធិមនុស្ស ប្រចាំនៅកម្ពុជាឱ្យបានយល់ផងដែរ»៕





