ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ បានបន្តអំពាវនាវ យ៉ាងទទូចដ ល់ ប្រជា ពលរដ្ឋ និងអតីតពលករខ្មែរ កុំឆ្លងដែនដោយប្រថុយប្រថាន និងខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ខណៈ ដែលឱកាស ការ ងារនៅក្នុង ស្រុ កសល់ប្រមាណជាង ៩ម៉ឺនកន្លែងសម្រាប់បងប្អូនដែលជាអ្នកកំពុងស្វែងរកការងារ។
លោក ស៊ុន មេសា បានមានប្រសាសន៍ថា ការឆ្លងដែនដោយខុសច្បាប់មិនត្រឹមតែជាការបំពានច្បាប់នៃប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងធ្វើឱ្យ ប្រជា ព លរដ្ឋប្រឈមនឹងហានិភ័យជាច្រើន រួមមានការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការមិនទទួលបានការការពារតាមផ្លូវច្បាប់ និងអាចប្រឈមនឹងការចាប់ខ្លួន ឬបញ្ជូនត្រឡប់មកប្រទេសវិញ។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បាន ខិតខំប្រមូល និងបង្កើត ឱកាស ការងារជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ។
អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអតីតពលករទាំងអស់ ទាញយកឱកាសការងារនៅក្នុងស្រុកតាមរយៈវេទិកាការងារ ឬទាក់ទងមកលេខ ១២៩៧ ដែលបច្ចុប្បន្នមានជាង ៩ម៉ឺនកន្លែង នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។ លោកបញ្ជាក់ថា កា រ បំពេញ ការងារនៅក្នុងប្រទេស មិនត្រឹមតែផ្តល់ប្រាក់ចំណូលសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវសុវត្ថិភាព ការការពារសិទ្ធិការងារ និងអត្ថ ប្រ យោជន៍សង្គមស្របតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការឃោសនា ឬការអូសទាញពីមេខ្យល់ ដែលសន្យាផ្តល់ការងារដោយខុសច្បាប់ ព្រោះអាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ សេរីភាព និងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ។
អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ ថា ក្រសួងនឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយព័ត៌មា នអំពីឱកាស ការងារនៅក្នុង ស្រុក និងលើ កកម្ពស់ការធ្វើចំណាកស្រុ កដោយសុវត្ថិភាព និងស្រប ច្បាប់ សំដៅការពារសិ ទ្ធិ និងផលប្រ យោជន៍របស់ ប្រជាពលរដ្ឋ និង ពលករខ្មែ រ ទាំង អស់៕





