ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា មាន ប្រសាសន៍ បញ្ជាក់ តាម រយៈ សន្និសីទ សារ ព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាកំ ពុង បន្ត ធ្វើ ការ ងារ កា រទូត យ៉ាងសកម្មទាមទារ ឱ្យពលរដ្ឋភៀសសឹក អាចវិលត្រឡប់ ទៅផ្ទះសម្បែង របស់ ខ្លួន វិញ ស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា គិតមកទល់ពេលនេះ មាន ពលរដ្ឋភៀសសឹ ក ប្រមាណ ជា ២ម៉ឺន នាក់ ទៀត នៅតែមិនទាន់ អាច វិល ត្រឡប់ ទៅ ផ្ទះ សម្បែង វិញ បាន នៅ ឡើយ ដោយ សារ តែ ការ រារាំង ពី សំណាក់ កងកម្លាំង ថៃតាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួស ដើម្បីបិទផ្លូវ និងការ បំផ្លិច បំផ្លាញ ផ្ទះ សម្បែងដោយកងកម្លាំងថៃ។
ឯកឧត្តមបានបន្តថារាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់ លាស់ ចំពោះពលរដ្ឋភៀសសឹក ។ ទាំង ពលរដ្ឋ ដែល បាន វិល ត្រឡប់ ទៅផ្ទះសម្បែងវិញរួចហើយ និងទាំង ពលរដ្ឋ ភៀសសឹក ដែល មិន ទាន់ អាច វិល ត្រឡប់ ទៅ វិញ បាននៅឡើយ សុទ្ធដឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ រាជ រដ្ឋាភិបាល ទាំង សន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ។
ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តធ្វើការងារ ការ ទូត យ៉ាងសកម្មដើម្បីទាមទារ ឱ្យពលរដ្ឋភៀសសឹក អាចវិលត្រឡប់ ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ស្រប តាមច្បាប់អន្តរជាតិ និងក្រោមក្រសែភ្នែកយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជា ប្រកាន់ ជំហរ យ៉ាង ម៉ឺង ម៉ាត់ក្នុ ង ការ ការពារ ខ្សែ ព្រំដែន អន្តរ ជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ គោរព គោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុ បោះ បង្គោល ព្រំដែន របស់ គណៈ កម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ ពាក់ ព័ន្ធ នានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់ កម្លាំង និងតវ៉ា ប្រឆាំងជំទាស់ដាច់ខាតចំពោះសកម្មភាព ទាំងឡាយរបស់យោធាថៃ ដែល ប៉ុន ប៉ង កាន់ កាប់ ទឹក ដីកម្ពុជាដោយខុសច្បាប់៕
