អ្នកវិភាគចាត់ទុករបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងលាត្រដាងការពិតប្រទេសថៃរំលោភសិទ្ធិមនុស្សនៅកម្ពុជាទៅអន្តរជាតិ បើទោះ បីប្រទេសថៃព្យាយាមបំភ្លៃការពិត។
បន្ទាប់ពីប្រទេសថៃ ប្រកែក កុហកភូតភរ មិនព្រមទទួលស្គាល់របាយការណ៍របស់អ្នករាយការណ៍ពិ សេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា ពាក់ព័ន្ធនឹងពលរដ្ឋភៀ ស សឹកជាង២ម៉ឺននាក់នៅកម្ពុជាមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៤ ខែសី ហា នេះ បានប្រាប់ ឲ្យដឹងថា លោក Tom Andrews អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលលោកបានដឹងការពិតអំពីប្រទេសថៃ បានឈ្លានពានមកលើទឹកដីរបស់ប្រទេសកម្ពុជា ហើយលោក Tom Andrews មានសំឡេងសំខាន់ក្នុងនាមអង្គការសហប្រជាជាតិ ដែលលោកនឹងយកការ ពិតពីកម្ពុជានេះទៅធ្វើជារបាយការណ៍ជូនទៅដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដើម្បីឱ្យបានដឹងច្បាស់អំពីការឈឺចាប់របស់ពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅយ៉ាងលំបាក ដោយសារការឈ្លា នពានរបស់ប្រទេសថៃ។
លោកមើលឃើញទិដ្ឋភាពចំនួនពីរ គឺទី១.ទិដ្ឋភាពការពិតដែលអ្នករាយកា រណ៍ពិ សេសសិទ្ធិមនុស្សដែលលោកបាននិយាយឡើង និងទី២.ប្រទេសថៃប្រកែក ឬកុហកភូតភរនេះ មិនមែនជារឿងថ្មីនោះទេ គឺជារឿងមួយដែលប្រទេសថៃបានធ្វើតជំនាន់យូរមកហើយ ប៉ុន្តែនៅក្នុងយុទ្ធសាស្រ្តន យោបាយ ការដែរនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងយោធាថៃបដិសេដព្រមគ្នា គឺច ង់ បន្សាបនូវរ បា យការណ៍ របស់អ្នករាយកាណ៍ពិសេសសិទ្ធិមនុស្ស ដើម្បីឱ្យអន្តរជាតិមើលឃើញថា របាយការណ៍នេះមិនសូវសំខាន់ ប៉ុន្តែរបាយការណ៍នេះ មានសារសំខាន់ណាស់សម្រាប់លាតត្រដាងការពិតប្រទេសថៃបានរំ លោភសិទ្ធមនុស្សនៅកម្ពុជាទៅអន្តរជាតិឱ្យដឹងពីការពិត ព្រោះថាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា បានចុះទៅ ពិនិត្យ និងសង្កេតដោយផ្ទាល់នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
សូមបញ្ជាក់ថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦នេះថា ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់នៅកម្ពុជា គួរតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅប្រកបរបរមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាព និងគ្មានការរារាំង។ លោកបានគូសបញ្ជាក់ថា យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញ។
