ថ្មីៗនេះមានមន្ត្រីនគរបាលមួយចំនួនត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ផ្អាកការងារ និងដកស័ក្តិ ពាក់ ព័ន្ធ នឹងអំពើពុករលួយ និងការប្រព្រឹត្តខុសវិន័យ ចំពោះវិធាន ការ លើ មន្ដ្រី នេះ ធ្វើ ឱ្យ ពលរដ្ឋ សាទរ និងគាំទ្រការកែទម្រង់ក្នុងស្ថាប័ន។
បន្ទាប់ពីពេលថ្មីៗនេះមានមន្ត្រីនគរបាលមួយចំនួនត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ផ្អាក ការ ងារ និងបន្ថយឋានន្តរស័ក្តិពាក់ព័ន្ធនឹងអំពើពុករលួយ ការប្រព្រឹត្តខុសវិន័យនគរបាលជាតិ និង ការ ប្រើ ប្រាស់ យានយន្តដែលជាភស្តុតាងនៃការចាប់បានពីការបង្ក្រាបបទល្មើស ប្រជាពលរដ្ឋ បាន បង្ហាញ ការ គាំទ្រ ចំពោះការអនុវត្តវិធានការដ៏តឹងរ៉ឹងរបស់រាជរដ្ឋាភិបាល និងបានរំពឹងថា រាជ រដ្ឋាភិបាល ពិសេសក្រសួងស្ថាប័នសាមីនឹងបង្ក្រាបអំពើពុករលួយក្នុងជួរមន្ត្រី ដែលជា ចំណា ត់ ការ ចាំ បាច់ ជាជំហានវិជ្ជមានក្នុងការកែទម្រង់ស្ថាប័ន និងផ្ដល់ទំនុកចិត្ត ការជឿ ជាក់ កាន់ តែ ខ្លាំង ពី ប្រជា ពលរ ដ្ឋ ចំពោះមន្ដ្រីដែលជាអ្នកអនុវត្តច្បាប់ និងជាអ្នកផ្ដល់សេវា។
ប្រជាពលរដ្ឋបានបង្ហាញទស្សនៈថា រាជរដ្ឋាភិបាល ពិសេសក្រសួងស្ថាប័ន ដែលមាន ចំណាត់ ការ លើ មន្ដ្រី ខិលខូច ប្រព្រឹត្តអំពើពុករលួយ គឺជារឿងត្រឹមត្រូវក្នុងការកែទម្រង់ស្ថាប័ន និង ផ្ដល់ ជំនឿ ចិត្ត ដល់ ពលរដ្ឋ។
ពលរដ្ឋបានបញ្ជាក់ថា ពួកគេចង់ឃើញ ការ ចាត់ វិធានការ លុប បំបាត់ អំពើ ពុក រលួយ ឱ្យ អស់ ដើ ម្បី ធ្វើ ឱ្យ ប្រទេស ជាតិយើងកាន់តែរីកចម្រើនជឿនលឿន ព្រោះសព្វថ្ងៃ ពួកគេតែង សង្កេត ឃើញ មាន ការ ផ្សព្វ ផ្សាយ អំពីអំពើពុករលួយនៅតាមបណ្ដាញសង្គម។ ពួកគេក៏បានអំពាវ នាវ ដល់ មន្ត្រី ឱ្យ បញ្ឈប់ ប្រព្រឹត្ត អំពើ ពុករលួយទៅ។
មតិសាធារណជនលើបណ្ដាញសង្គមក៏បង្ហាញឱ្យឃើញផងដែរថា ចំពោះវិធានការ ដ៏ តឹង រ៉ឹង លើ មន្ត្រី ខិល ខូច គឺជួយទប់ស្កាត់មិនឱ្យបុគ្គលទាំងនោះប្រើប្រាស់អំណាច និងតួនាទីទៅ ប្រព្រឹត្ត បទ ល្មើស ឬធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នបន្តទៀត និងជាការព្រមាន យ៉ាង ច្បាស់ ៗ ទៅ កាន់ មន្ត្រី នគរបាល ផ្សេង ទៀត ឱ្យរៀបចំឥរិយាបថ និងអនុវត្តតួនាទីស្របតាមក្រមសីលធម៌ និងច្បាប់។
ការសម្រេចដកហូតមុខតំណែង បន្ថយឋានន្តរសក្តិ និងបណ្តេញចេញពី ក្រប ខ័ណ្ឌ មន្ត្រី នគរបាល ជាតិ គឺជាចំណាត់ការរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បន្ទាប់ពីបានប្រកាសថា ក្នុងក្រប ខ័ណ្ឌ ក្រសួ ង ម ហា ផ្ទៃ មន្ត្រីទាំង៣ប្រភេទដែលមានមន្ត្រីរដ្ឋបាលស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែល បាន ប្រព្រឹត្តកំហុសនឹងប្រឈមទោសទណ្ឌខាងវិន័យរដ្ឋបាល និងប្រសិនបើរកឃើញ កំហុស ធ្ងន់ធ្ង រ គឺប្រឈមនឹងការបណ្ដេញចេញពីក្របខណ្ឌ៕
