(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបនឹងសម្រេចយកដីតំ បន់ ការពារធម្មជាតិដោយសហគមន៍ទំហំជាង ៩៣ម៉ឺនហិកតា មកគ្រប់គ្រងដោយក្រសួង បរិស្ថាន ។ ការសម្រេចនេះ បង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និង អភិរក្សធនធានធម្មជាតិ។
ការសម្រេចយកដីតំបន់ ការពារធម្មជាតិដោយសហគមន៍ទំហំជាង ៩៣ម៉ឺនហិកតា មកគ្រប់គ្រង ដោយ ក្រសួង បរិស្ថាន ត្រូវបានធ្វើឡើងតាមរយៈអនុក្រឹត្យចុះហត្ថលេខាដោយសម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ។បើតាក្រសួងបរិស្ថាន បានឱ្យដឹងថា ដីតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា ដែលដក ហូត ពី សហគមន៍នេះ ស្ថិតនៅក្នុងខេត្តចំនួន២០។ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន ឱ្យដឹងថា រាជរដ្ឋាភិបាលទាំងក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុក ដាក់ ខ្ពស់លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការសម្រេចរបស់សម្តេចមហាបវរធិបតីនាពេលនេះ គឺបង្ហាញឱ្យ ឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់សម្តេចក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ហើយមិន មែនដាក់ចេញត្រឹមគោលនយោបាយនោះទេ តែបានដាក់ចេញនូវសកម្មភាពជាក់ស្តែង។
លោករដ្ឋមន្ត្រីបន្តថា ផ្តើមចេញពីការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពជាក់ស្តែងនេះហើយ ទើបនៅ ពេលថ្មីៗនេះ កម្ពុជា បានជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិ ដ៏ល្អបំផុតនៅលើ ពិភព លោក តាមរយៈការសិក្សា ស្រាវជ្រាវរបស់ U.S. News & World Report។
សូមបញ្ជាក់ថា ប្រទេសកម្ពូជា មានការគ្រប់គ្រងតំបន់ការពារធម្មជាតិរហូតដល់៧៣តំបន់ និង មានផ្ទៃដីជាង ៧លានហិកតា (ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេស) ដែលជាកត្តាធ្វើឱ្យ ព្រៃ ឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។
ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធឬមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងសហគមន៍ តំបន់ ការពារធម្មជាតិ និងដៃគូសហការជាតិ និងអន្តរជាតិ រួមគ្នាដើម្បីវិស័យបរិស្ថាន និងធនធាន ធម្ម ជាតិនៅកម្ពុជា ត្រូវបានធានា ដើម្បីការរស់នៅប្រកបដោយចីរភាពស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះតាមរយៈការពង្រឹង និងពង្រីកបន្ថែម ការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងជំរុញការដាំស្តារព្រៃឈើ ក្នុងនោះក្រសួងបរិស្ថានបាន ជំរុញ សកម្មភាពបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ យ៉ាងតិចចំនួន១លានដើម ដែលមិន ត្រឹម តែស្តារព្រៃឈើ និងបង្កើនគម្របបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងភាពធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ និងបង្កើនសេដ្ឋកិច្ចសហគមន៍ ព្រមទាំងឆ្លើយតបនឹងគោលដៅកម្ពុជា ជា ប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕


