(ភ្នំពេញ)៖ សមត្ថភាព និងភាពច្នៃ ប្រឌិតរបស់ យុវជន កម្ពុជា ក្នុងវិស័យ បច្ចេកទេស និង បច្ចេកវិទ្យា កំពុង បន្តបង្ហាញ ឱ្យឃើញកាន់តែច្បាស់ ខណៈសិស្ស ជំនាញ មេកា និច រថយន្ត នៃវិទ្យាស្ថានជាតិព ហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបង្កើត និងដំឡើងម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដោយ ខ្លួនឯង ដែលមានសមត្ថភាពបោះពុម្ពវត្ថុ កម្ពស់ជាង ១,៤០ម៉ែត្រ ដើម្បីបម្រើដល់ត ម្រូវការនៃវិស័យ ឧស្សាហកម្ម និងការច្នៃប្រឌិត។

យុវជន ឡេង សុខលីន សិស្ស ជំនាញ មេកា និច រថយន្ត បានឱ្យដឹងថា ម៉ាស៊ីន បោះពុម្ព 3D ខ្នាត ធំនេះ ត្រូវបា នដំឡើង នៅ ក្នុង វិទ្យា ស្ថាន ផ្ទាល់ ដោយ សិស្ស ជាអ្នក អនុវត្ត ខណៈ គ្រឿង បង្គំ មួយ ចំនួន ត្រូវបានទិញ ពីខាងក្រៅ។ ការអភិវឌ្ឍ ម៉ាស៊ីននេះបានចំណាយពេលប្រមាណ ៣ខែ និង ត្រូវឆ្លងកា ត់ការធ្វើតេស្តជាច្រើនដង ដើម្បីធានាបា ននូវភាព ត្រឹមត្រូវ និងប្រសិទ្ធភាពក្នុងកា រប្រើប្រាស់។
យុវជនរូបនេះបានបញ្ជាក់ថា មូលហេតុដែល ក្រុមការងារ សម្រេចចិត្តបង្កើតម៉ាស៊ីននេះ គឺដោយ សារម៉ាស៊ី នបោះ ពុម្ព 3D ភាគ ច្រើ នដែល មាន នៅលើទីផ្សារ មានតែ ទំហំ តូច ខណៈ តម្រូវការក្នុងការផលិតគំរូ ឬវត្ថុ ដែល មានទំ ហំធំ កំពុងកើនឡើង។ ដូច្នេះ ការបង្កើតម៉ាស៊ីនខ្នាតធំនេះ នឹង អាច ជួយពង្រីកលទ្ធភាពផលិត និងបង្កើត ស្នាដៃ ថ្មីៗ បានកាន់តែច្រើន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តា លវិជ្ជាជីវៈ បានលើកឡើងថា ម៉ាស៊ីនបោះពុម្ព 3D ខ្នា តធំនេះ អាចដើរតួនាទីសំខាន់ក្នុងការផលិតគំរូ (Prototype) សម្រាប់រោងចក្រ និងសហគ្រាស មុន ពេល ឈានទៅផលិតផលពេញលេញ។ វាជួយ ឱ្យម្ចាស់អាជីវកម្មអាចពិនិត្យ វាយតម្លៃ និង កែលម្អ ផលិ តផលរ បស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព។
លោកបានគូសបញ្ជាក់ថា៖ «ស្នាដៃនេះគឺជាភស្តុតាងបង្ហាញយ៉ា ងច្បា ស់ពីគុណភាព នៃការបណ្តុះបណ្តាល ជំនាញបច្ចេក ទេស និងវិជ្ជាជីវៈ នៅកម្ពុជា ដែលអាចបណ្តុះធនធានមនុស្សមានសមត្ថភាពពិតប្រាកដ ឆ្លើ យត បនឹងតម្រូវការរបស់ទីផ្សារការងារ និងការ អភិវឌ្ឍ ឧស្សាហកម្មសម័យទំនើប»។
បើតាមលោក ស៊ុន មេសា ម៉ាស៊ីន បោះពុម្ព 3D ខ្នាត ធំនេះអាច ប្រើប្រាស់សម្រាប់ ការផលិតគំរូផលិតផលធំៗ ដូចជា គ្រឿង សង្ហារឹម គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត រូបចម្លាក់ និងស្នាដៃ សិល្បៈផ្សេងៗ។ លើសពីនេះ វាក៏អាច អនុវត្តក្នុងវិស័យស្ថាបត្យកម្ម សម្រាប់ បោះពុម្ព គំរូ អគារ និងផ្នែកសំណង់ ព្រមទាំងវិស័យរចនា និងសិល្បៈ ផងដែរ។

សមិទ្ធផលនេះ មិនត្រឹមតែ ជាស្នាដៃបច្ចេកទេ ស របស់ សិស្ស ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស ញ្ញាបង្ហាញថា យុវជនកម្ពុជាមានសមត្ថភាព ចំណេះដឹង និង ភាពច្នៃប្រឌិត អាចអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បី រួមចំ ណែក ជំរុញ ការប្រកួតប្រជែង និងការអភិវឌ្ឍសេ ដ្ឋកិច្ច ជាតិឱ្យកាន់ តែរឹងមាំនាពេលអនាគត។ នេះបើតាមអ្ន កនាំពាក្យដដែ ល៕អាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ មន្ទីរពេទ្យអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *