អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ហៅកាត់ ហ្វាសមិច (FASMEC) បានសហការគ្នារៀបចំវេទិកាគយ និងសម្ព័ន្ធ FASMEC លើកទី១ ក្រោមប្រធានបទ “ការគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងវេទិកានាព្រឹកថ្ងៃទី១១ ខែមិថុនានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានលើកឡើងឱ្យដឹងថា នេះជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតនៃកិច្ចសហការ រវាងគយ និង ហ្វាសមិច ក្នុងគោលបំណងបង្កើតការយល់ដឹងអំពីនីតិវិធីគយ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការសម្របសម្រួលពាណិជ្ជកម្មនានា ដូចដឹងហើយថា សហគ្រាសធុនតូចនិងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិដែលមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ការបង្កើតការងារ បង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ជំរុញផលិតផលក្នុងស្រុក ការបង្កើតតម្លៃបន្ថែម និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង ខណៈដែលសហគ្រាសធុនតូចនិងមធ្យម នៅតែប្រឈមនឹងបញ្ហាឧបសគ្គមួយចំនួន ដូចជាកង្វះខាតព័ត៍មានជុំវិញនិងការចុះបញ្ជីនិងកាតព្វកិច្ចសារពើពន្ធ កង្វះបច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងតម្រូវការបច្ចេកទេស ដើម្បីលើកកម្ពស់ស្តង់ដារផលិតផលខ្មែរជាដើម។

នៅក្នុងពិធីបើកវេទិកានាឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមសហការរៀបចំកម្មវីធីនេះឡើង ដែលបានបង្ហាញជ្រាបច្បាស់ពីការបន្តប្តេជ្ញាចិត្តរវាងវិស័យរដ្ឋ និងឯកជន ក្នុងការបង្កើតវេទិកា ការសន្ទនាដ៏រស់រវើក ការផ្លាស់ប្តូរមតិយោបល់និងទស្សនៈ ព្រមទាំងការស្វែងរកដំណោះស្រាយរួមគ្នាសំដៅអភិវឌ្ឍជំរុញ និងលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលជាប្រភពដ៏សំខាន់មួយនៃការបង្កើតការងារនិងមុខរបរ និងជាកម្លាំងចលករដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចជាតិ។

សូមជំរាបជូនទៀតថា ក្នុងវេទិកានេះ ក៏មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម រវាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលត្រូវបានសង្ឃឹមទុកថា នឹងក្លាយជាក្របខ័ណ្ឌ សហប្រតិបត្តិការដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីគយ ការកសាងសមត្ថភាព និងការទាញយកអត្ថប្រយោជន៍ពីវិធានការលើកទឹកចិត្ត និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាកែលម្អរបរិយាកាសធុរកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជាឱ្យកាន់តែរឹងមាំ៕អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ ភេសជ្ជៈ និង អក្សរ​ដែល​និយាយថា 'ACTIVE RTSI RTSIWATER WATER GOLD 덕인음 សផ្ទះកីឡា ដំបូងគេ ប្រទេសកម្ពុជា රංන ጉዞអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ប​ន្ទប់ផ្សាយព័ត៌មាន, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *