លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្នែក ពាក់ ព័ន្ធ ទាំង អស់ ដែល បាន សហការរៀបចំ ការពារ សម្របសម្រួល និងរក្សាសុវត្ថិភាព សណ្តាប់ ធ្នាប់ជូន គណៈប្រតិភូទាំងជាតិ និងអន្តរជាតិទាំងលើការធ្វើដំណើរ ការស្នាក់នៅ និងសកម្ម ភាព នានា ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS)» លើកទី៣៩ និង «កិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS» លើកទី៤២ នៅ លើ ទឹក ដី ខេត្តសៀមរាប កន្លងមកនេះ។
លោកជំទាវ បណ្ឌិត មាន ប្រសាសន៍ ថា នេះគឺជាភាពជោគជ័យដោយមោទនភាពជាទីបំផុត ចំពោះ ការ លះ បង់ ការខិតខំទាំងកម្លាំងកាយចិត្ត គិតគូរក្នុងរយៈ ពេល ប៉ុន្មាន ឆ្នាំ មក នេះ របស់ ក្រុម ការ ងារ ទាំង អស់ គ្នា ទាំងស្នងការរបស់សមាគម ប្រធានសាខាខេត្តទាំង៧របស់សមាគម ប្អូនៗគាំទ្រ រួម ទាំង សមាជិកាសកម្មគ្រប់ៗរូប។
លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន បន្ត ថា “នេះជា អារម្មណ៍ សប្បា យ រីក រាយ ឥត ឧបមា ដែលការខិតខំរបស់យើងបានបង្ហាញថ្វីដៃ ផ្តល់ឱកាសដល់ក្មេងៗស្រីៗដែលគ្មានឱកាស រហូត ដល់ទទួលបានការសរសើរអំពីកម្ពុជាយើងក្នុងនាមជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អក្រៃលែង ហើ យ សមិទ្ធផលនេះ នាងខ្ញុំសូមប្រគល់ឱ្យក្រុមការងារទាំងអស់គ្នា ព្រោះ ថា បើ គ្មាន ក្រុម ការ ងារ ទាំង អស់គ្នា យើងក៏មិនទទួលបានភាពជោគជ័យនៅថ្ងៃនេះដែរ” ។
លោក ជំទាវ បណ្ឌិត សូមជូនពរដល់ក្រុមការងារទាំងអស់ទទួលបានសុខភាពល្អ សុខសប្បាយ និង បន្ត រួម ដំណើរជាមួយគ្នាដើម្បីទទួលបានភាពជោគជ័យបន្ថែមទៀត៕





