បណ្ដាខេត្ត ចំនួន៤ ដែលស្ថិត នៅ ភូមិភាគ ឦសាន្ត នៃប្រទេស កម្ពុជា មាន ឱកាស ការ ងារ ជិត ៥ពាន់ កន្លែង សម្រាប់ផ្ដល់ ជូនអតីត ពលករត្រឡប់ មកពីប្រទេសថៃ និង អ្នក កំពុង ស្វែង រកការងារ ធ្វើ។ នេះបើ តាម ក្រសួង ការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែល បាន ផ្សព្វផ្សា យកាល ពីពេល ថ្មី ៗនេះ។
សេចក្ដីជូន ដំណឹងរបស់ក្រសួងការងារបា នឱ្យដឹងថា គិតត្រឹមថ្ងៃ ទី២១ ខែ មិថុនា ឆ្នាំ ២០២៦នេះ ខេត្តដែល ស្ថិត នៅភូមិភាគ ឦ សាន្តរួមមានខេត្ត ក្រចេះ, ស្ទឹង ត្រែង, រតន គិរី និង ខេត្តមណ្ឌលគិរី មាន ឱកាសការងារ សរុប ចំនួន ៤ ៦៧៦ កន្លែង កំពុងរង់ចាំបង ប្អូន អតីត ពលករ ត្រឡប់ មកពី ប្រទេស ថៃ និង អ្នកកំពុង ស្វែងរកការងារ ធ្វើក្នុងវិស័យ កសិកម្ម ឧស្សា ហកម្ម និង វិស័យសេ វា កម្ម។
បើតាមក្រសួងការងារ ដើម្បី ទទួល បាន ឱកាស ការងារ ទាំង នោះ បង ប្អូនអតីត ពលករត្រឡប់ មក ពីប្រទេសថៃ និង អ្នក កំពុងស្វែងរក ការងា រធ្វើ អាចស្វែងរ កលេខ ទំនាក់ទំនង ឈ្មោះ រោង ចក្រ និង វិស័យ ដែលខ្លួន ពេញចិត្តបាន តាម រយៈ ខិត្តបណ្ណ ការងារ របស់ក្រសួង ដែល បានផ្សព្វផ្សា យ យ៉ាងលម្អិត។
ជាមួយ គ្នានេះ ក្រៅពី ទំនាក់ទំន ងផ្ទាល់ ជាមួ យក្រុមហ៊ុន សហគ្រាស និងរោង ចក្រ ផ្ទាល់ អ្នក ស្វែង រកការងារ ទាំង អស់ ជាពិសេ សបង ប្អូនអតីត ពលករ ក៏អាច ទាក់ទងមក ប្រព័ន្ធ ទំនាក់ ទំនង បន្ទាន់ ១២៩៧ ដើម្បី ឱ្យក្រសួង ការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ជួយសម្រប សម្រួល ស្វែងរក ការងា រជូន ផងដែរ ៕








