October 1, 2026

ព័ត៌មានជាតិ

  ភ្នំពេញ៖ លោក ថម អេនឌ្រូ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃថា ក្នុងរយៈពេលមួយ ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការសំខាន់ៗមួយចំនួន ដើម្បីបង្ក្រាបឧស្សាហកម្មឆបោកតាមអនឡាញ ក្រោមការសម្របសម្រួលរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ដែលដឹកនាំផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត...
  កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅនេះ វត្តមានដ៏កម្ររបស់នាវាផ្ទុកយន្តហោះចម្បាំងអាម៉េរិកនៅប្រទេសវៀតណាម បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ដែលមជ្ឈដ្ឋានអន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជំហរយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះបីទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងហាណូយ និងវ៉ាស៊ីនតោន កំពុងជួបភាពរកាំរកូសដោយសារបញ្ហាពន្ធគយ ប៉ុន្តែកិច្ចសហប្រតិបត្តិការផ្នែកយោធារបស់ប្រទេសទាំងពីរនៅតែបន្តដំណើរការទៅមុខយ៉ាងរលូន។ ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងនេះ កើតឡើងស្របពេលពិភពលោកកំពុងជួបភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសគឺវិបត្តិនៅអ៊ីរ៉ង់។ ក្នុងស្ថានភាពនេះ អាម៉េរិកចាំបាច់ត្រូវពង្រឹងសម្ព័ន្ធភាពជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី ដើម្បីធានាស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់...
    (ព្រៃវែង) ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែកក្កដា...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០២៦ ដើម្បី លើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម លើការជំរុញនវានុវត្តន៍ ពង្រឹងទំនុកចិត្ត ទីផ្សារ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ...
    ភ្នំពេញ៖ លោក ថម អេនឌ្រូ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦នេះថា ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ គួរតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅប្រកបរបរមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាព និងគ្មានការរារាំង។ លោក ថម...
នៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដោយមានចូលរួមពីប្រទេសជាសមាជិកចំនួន១៦២ រួមទាំងអង្គការអន្តរជាតិ ដៃគូ និងស្ថាប័នសង្កេតការណ៍ អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធ។ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងថា តបតាមការអញ្ជើញរបស់អង្គការ UNESCO លោក សួស យ៉ារ៉ា ប្រធានប្រតិភូសន្និសីទ...
    កំពង់ស្ពឺ៖ ផ្ទះ១ខ្នង ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារកងទ័ព ដែលកំពុងជួបការលំបាក ស្ថិតក្នុងភូមិអង្គរបាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់ លោកជំទាវបណ្ឌិត អ៊ែន អាលី រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ រដ្ឋមន្រ្តីទទួលបន្ទុកអាជីវកម្មខ្នាតតូច និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពហុវប្បធម៌នៃប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦...
    ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារនាទីសត្តីការក្រសួងនៅរសៀលថ្ងៃទី៣០ ខែកក្កដា...
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទៀនចំណាំព្រះវស្សា រួមជាមួយនឹងទេយ្យទាន...