October 1, 2026

ព័ត៌មានជាតិ

    ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូក៣ លើកទី៨ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចែករំលែកនូវទស្សនៈមួយចំនួនតម្រង់ទិសតួនាទី នៃនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ ដោយក្នុងនោះសម្ដេច បានបញ្ជាក់ថា...
  អភិបាលរាជធានីភ្នំពេញស្នើឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារ ដោយការទម្លាក់គ្រាប់ពីសំណាក់កងទ័ពថៃ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដោយការទម្លាក់គ្រាប់ពីសំណាក់កងទ័ពថៃ ឈ្លានពានមកលើទឹកដីកម្ពុជាក្នុងអំឡុង ឆ្នាំ២០២៥កន្លងទៅ។ ការស្នើនេះបានធ្វើឡើងនាជំនួបសម្តែងការគួរសមជាមួយលោក ផ្លាវីយ៉ូ...
    សមត្ថកិច្ចកំពុងតែតាមដានស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប ក្រុមឧក្រិដ្ឋជន Online Scams ដែលបាននឹងកំពុងអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃឲ្យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលសមត្ថកិច្ចបានបង្ក្រាបទីតាំងធំៗជាច្រើនកន្លែង និងអំពាវនាវឲ្យប្រជាពលរដ្ឋកុំចាញ់បោកកលារអូសទាញនិងមានការប្រុងប្រយ័ត្ន។ ទាកទងករណីក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អូសទាញពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃឲ្យធ្វើសកម្មភាពល្មើសច្បាប់ ត្រូវបានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបញ្ជាក់ថា...
    នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ37 (បង្គោលឯកភាព) ស្ថិតនៅភូមិក្តិបថ្ម...
  ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីខេត្តរតនគិរីថា កម្ពុជាសូម ប្រកាសប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ នៅស្រុកកូនមុំ...
  អ្នកវិភាគចាត់ទុករបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងលាត្រដាងការពិតប្រទេសថៃរំលោភសិទ្ធិមនុស្សនៅកម្ពុជាទៅអន្តរជាតិ បើទោះ បីប្រទេសថៃព្យាយាមបំភ្លៃការពិត។ បន្ទាប់ពីប្រទេសថៃ ប្រកែក កុហកភូតភរ មិនព្រមទទួលស្គាល់របាយការណ៍របស់អ្នករាយការណ៍ពិ សេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា ពាក់ព័ន្ធនឹងពលរដ្ឋភៀ ស សឹកជាង២ម៉ឺននាក់នៅកម្ពុជាមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត ស៊ឺន សំ...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ឯ.ក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែសីហា...
  ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានលើកឡើងថា កម្លាំងពលកម្មវ័យធ្វើការ របស់កម្ពុជានឹងឈានដល់កម្រិតខ្ពស់បំផុតនៅប្រហែលឆ្នាំ២០៤៣ ដែលជាឱកាសសំខាន់សម្រាប់ប្រែក្លាយកម្លាំងពលកម្មទៅជាចលករជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរយៈពេលវែង។ ការសម្រេចបាននូវគោលដៅនេះតម្រូវឱ្យកម្ពុជាត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ និងអនុវត្តយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីជៀសវាងបញ្ហា «អន្ទាក់ចំណូលមធ្យម» ដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនធ្លាប់ជួបប្រទះ។ ឯកឧត្តមបណ្ឌិត...