អ្នកវិនិយោគទុនចិននៅជុំវិញពិភពលោកនាំគ្នាមកបើកប្រជុំត្រៀមរៀបចំមហាសន្និបាតធុរកិច្ចនៅកម្ពុជាចុងឆ្នាំនេះ
នៅថ្ងៃទី១០ ខែមិថុនា អ្នកវិនិយោគទុនចិន និងតំណាងសមាគមចិននៅតាមបណ្តាប្រទេសជុំវិញពិភពលោក ប្រមាណជាង២០០នាក់ បានចាប់ផ្តើមនាំគ្នាអញ្ជើញមកដល់ប្រទេសកម្ពុជាជាបណ្តើរៗ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំមហាសន្និបាតធុរកិច្ចចិនទៀជីវពិភពលោក ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូនេះ។ ឧកញ៉ា ឆារស៍ វ៉ាន់ ទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី១០ ខែមិថុនានេះថា នៅថ្ងៃនេះ មានអ្នកវិនិយោគចិនធំៗ និងតំណាងសមាគមចិន នៅតាមបណ្តាប្រទេសរួមមាន៖ ចិន កាណាដា អាមេរិច អូស្តា្រលីជាដើម សរុបជាង២០០នាក់ គឺបានអញ្ជើញមកដល់រាជធានីភ្នំពេញជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំនៅថ្ងៃទី១២ ខែមិថុនានេះ ដើម្បីពិភាក្សាការងារត្រៀមរៀបចំមហាសន្និបាតធុរកិច្ចចិនទៀជីវពិភពលោកឆ្នាំ២០២៦ នៅកម្ពុជា…
