Month: June 2026

សម្ដេចតេជោ មិនចង់ឃើញជម្លោះព្រំដែនកម្ពុជា-ថៃ ប្រែក្លាយជាជម្លោះតពូជដូចអ៊ីស្រាអែលនិងកាហ្សា

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានថ្លែងផ្ញើសារទៅកាន់ជនរួមជាតិអំពីហានិភ័យ នៃជម្លោះអូសបបន្លាយយូរឆ្នាំរវាងកម្ពុជា និងថៃ ដូចជាអ៊ីស្រាអែល និងកាហ្សា ដូច្នោះដែរ ប្រសិនបើកម្ពុជា ជ្រើសយកការប្រើកម្លាំងដើម្បីដណ្ដើមយកដីដែលថៃរំលោភយកនោះមកវិញ។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា ក្នុងពិធីសំសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹក ចំនួន២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ បានលើកជាសំណួរថាតើត្រូវធ្វើសង្គ្រាម ដើម្បីដណ្ដើមយកដី ឬដណ្ដើមយកមកវិញតាមផ្លូវច្បាប់អន្តរជាតិ។ បើប្រើកម្លាំង លទ្ធផលដែលជះត្រឡប់មកវិញ…

សម្តេចធិបតីអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅហាណូយ  

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើក វេទិកាអនាគតអាស៊ានលើកទី៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ វេទិកាអនាគតអាស៊ាននេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល»។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ…

សម្តេចធិបតីអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅហាណូយ

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើក វេទិកាអនាគតអាស៊ានលើកទី៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ វេទិកាអនាគតអាស៊ាននេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល»។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ…

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបពិភាក្សាជាមួយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យចំនួន០២ មកពីសហរដ្ឋអាមេរិក

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាជាមួយ លោក Ted Morley សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Utah និងសាកលវិទ្យាល័យ Brigham Young University (BYU) សហរដ្ឋអាមេរិក ព្រមទាំងនិស្សិតចំនួន ២១រូប ដែលមានមុខជំនាញសិក្សាចម្រុះក្នុងវិស័យសុខាភិបាល ការព្យាបាលដោយចលនា ការព្យាបាលបញ្ហាការនិយាយ និងធុរៈកិច្ច, កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។ ជំនួបនេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាល ការផ្តល់សេវាថែទាំសុខភាព ការផ្តល់ហិរញ្ញប្បទានសុខាភិបាល ភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល…

សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី ជួយជំរុញ វិស័យ ឧស្សាហកម្ម កម្ពុជា ឱ្យកាន់ តែរីកចម្រើន

(ភ្នំពេញ)៖ សមត្ថភាព និងភាពច្នៃ ប្រឌិតរបស់ យុវជន កម្ពុជា ក្នុងវិស័យ បច្ចេកទេស និង បច្ចេកវិទ្យា កំពុង បន្តបង្ហាញ ឱ្យឃើញកាន់តែច្បាស់ ខណៈសិស្ស ជំនាញ មេកា និច រថយន្ត នៃវិទ្យាស្ថានជាតិព ហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបង្កើត និងដំឡើងម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដោយ ខ្លួនឯង ដែលមានសមត្ថភាពបោះពុម្ពវត្ថុ កម្ពស់ជាង ១,៤០ម៉ែត្រ…

កម្ពុជា-វៀតណាម បន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងស្ថិរភាពយូរអង្វែង

នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum – AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា…

ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ របស់សម្ដេច ធិបតីនៅវៀតណាមទទួលបានការ ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី

តបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ សម្ដេចធិបតី…

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រើប្រាស់យានយន្តអគ្គិសនី បានចូលរួមចំណែកសំខាន់ ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី និងមេត្រីបរិស្ថាននៅប្រទេសកម្ពុជា” រវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រួល (ខេមបូឌា) ឯ.ក នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ…

មេបញ្ជាការកងទ័ពជើងទឹក អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆ្នាំ២០២៦ របស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ខណៈវគ្គហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារដល់កងកម្លាំងកងទ័ពជើងទឹក ដើម្បីឆ្លើយតបទៅនឹងភារកិច្ចការពារបូរណភាពទឹកដី និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងលម្ហសមុទ្រឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ថ្លែងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆ្នាំ២០២៦របស់កងទ័ពជើងទឹកនោះ ឧត្តមនាវីឯក ទៀ សុខា បានគូសបញ្ជាក់ថា ក្រៅពីអនុវត្ត ភារកិច្ចស្នូលរបស់ខ្លួនក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនោះ កងទ័ពជើងទឹកមិនភ្លេចអំពីការពង្រឹង និងពង្រីកសមត្ថភាពបន្ថែមលើចំណេះដឹង…

ពលរដ្ឋស្រុកភ្នំស្រួចជិត២ម៉ឺននាក់ ទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃពីគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននិងកំពុងបន្តបេសកកម្មមនុស្សធម៌យ៉ាងសកម្ម ដោយចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ បានចំនួន១៥,៦៦៩នាក់ ស្រី១០,៧១៨នាក់ (លើសផែនការគ្រោងទុកចំនួន៥ដង) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច។ ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ដោយមានការចង្អុលបង្ហាញដោយសមាណធម៌ ដ៏ប៉ិនប្រសព្វ ដោយផ្ទាល់ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី…